រាជធានីភ្នំពេញ ខែឧសភា ឆ្នាំ២០២៣៖ ស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងថ្មី ចែងចាំងដូចមាស ជាមួយនឹងរសជាតិថ្មីស្រស់។ ស្រាបៀរ អង្គរ ឥឡូវនេះ ត្រូវបានរចនាឡើងនូវរូបរាងថ្មី រំលេចពណ៌មាសចែងចាំងពន្លឺភ្លឺផ្លេកយ៉ាងស្រស់ស្អាតនៅលើសំបកកំប៉ុង  និងដប ដែលបង្កប់នូវមោទកភាពជាតិ តាមរយៈការបង្ហាញនូវក្បាច់ខ្មែរ ដែលជាមរតកវប្បធម៌ដ៏មហស្ចារ្យរបស់ជាតិខ្មែរ។
 
កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ Hyatt Regency Phnom Penh «ស្រាបៀរ អង្គរ ចែងចាំងដូចមាស» ត្រូវបានសម្ពោធ និងបង្ហាញរូបរាងថ្មីជាផ្លូវការ ជាមួយនឹងរសជាតិថ្មីស្រស់ កាន់ តែទាន់សម័យ កាន់តែប្រណីត រសជាតិស្រទន់ឆ្ងាញ់ជាប់ចិត្ត ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកនិយមស្រាបៀរ និងសក្តិសមសម្រាប់ការជួបជុំដ៏រីករាយគ្រប់កម្មវិធី ។
 
ការរចនារូបរាងថ្មីនេះ បានបន្ថែមភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញមួយកម្រិតទៀតដល់រូបប្រាង្គប្រាសាទអង្គរវត្តដែលមានស្រាប់ និងរឹតតែបង្ហាញឲ្យឃើញកាន់តែច្បាស់ថា  ស្រាបៀរ  អង្គរ ជាស្រាបៀររបស់ប្រជាជនខ្មែរ ដែលតែងតែផ្សារភ្ជាប់ជានិច្ចទៅនឹងវប្បធម៌ប្រកប ដោយក្តីមោទនៈ ជាមួយនឹងការលើកកម្ពស់កេរដំណែល មរតក និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។  ស្រាបៀរ អង្គរ រូបរាងថ្មី តំណាងឲ្យគុណភាពលំដាប់ខ្ពស់របស់ស្រាបៀរ អង្គរ និងការតម្កល់គុណតម្លៃខ្ពស់ចំពោះមរតកខ្មែរ ដែលជានិមិត្តរូបនៃភាពរីកចម្រើនឥតឈប់ឈរ និងភាពសុខដុមរមនាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
 
ពេលនេះ ប្រជាជនខ្មែរដែលនិយមគាំទ្រស្រាបៀរ អាចរីករាយក្រេបឱជារសរបស់ស្រាបៀរ អង្គរ ចែងចាំងដូចមាស រូបរាងថ្មី ដោយក្តីមោទនៈ។ នេះជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុនក្នុងការផលិតស្រាបៀរដែលប្រសើរជាងមុន និងភាពមោះមុតមិនផ្លាស់ប្តូរក្នុងការច្នៃប្រឌិត និងផ្តល់ឲ្យអតិថិជននូវបទពិសោធន៍ថ្មីៗ និងរសជាតិប្រកបដោយគុណភាព។
 
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលស្រាបៀរ អង្គរ ជាផលិតផលលំដាប់កំពូលរបស់ ខេមប្រ៊ូវ ដែលជាក្រុមហ៊ុនមានដំណើរការលើរោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ដោយឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀរ អង្គរ តែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរ ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។
 
 
ស្រាបៀរ អង្គរ តែងតែជាជម្រើសរបស់ប្រជាជនខ្មែរ និងភ្ញៀវទេសចរ។ ជាមួយនឹងរូបរាងថ្មី រសជាតិថ្មីស្រស់
ស្រាបៀរ អង្គរ ត្រូវបានរំពឹងថា នឹងទទួលបានការពេញនិយម និងគាំទ្រកាន់តែខ្លាំងក្លាពីសំណាក់អ្នកនិយមស្រាបៀរ ហើយនឹងអាចពង្រឹងជំហររបស់ខ្លួនឲ្យក្លាយជាពាណិជ្ជសញ្ញាស្រាបៀរដ៏ល្អនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ផងដែរ៕
 
ពិសាដោយការទទួលខុសត្រូវ

LEAVE A REPLY

Please enter your comment!
Please enter your name here