កាលពីល្ងាចថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន MG ដែលជាក្រុមហ៊ុនរថយន្តម៉ាកល្បីរបស់អង់គ្លេស បានបង្ហាញរថយន្តទំនើបចុងក្រោយ២ម៉ូដែល នៅក្នុងពិធីសម្ពោធយ៉ាងអធឹកអធម នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ។ ម៉ូដែលទាំងពីរនេះ គឺមួយប្រើសាំង ដែលមានតម្លៃរង្វង់តែ៤ម៉ឺនដុល្លារ និង ម៉ួដែលប្រើអគ្គីសនី ដែលសាកថ្មម្ដងអាចជិះបានដល់ជាង៤០០គីឡូ តម្លៃត្រឹមតែរង្វង់៦ម៉ឺនដុល្លារ។

លោក ប៊ូ វិរៈ ប្រធានផ្នែកលក់របស់ក្រុមហ៊ុន MG បានលើកឡើងថា ម៉ូដែល MG RXS REBORN គឺជាប្រភេទរថយន្តស៊េរីទំនើបចុងក្រោយ ដែលគ្រាន់តែដាក់បង្ហាញនៅក្នុងប្រទេសកម្ពុជាភ្លាម គឺមានកុម្ម៉ង់ច្រើនលើសពីការរំពឹងទុកតែម្ដង ដោយសារតែម៉ូដែលចុងក្រោយនេះ គឺទាំងទំនើប ទាំងស៊ីសាំងតិច ហើយកម្លាំងម៉ាស៊ីនគឺបង់ពន្ធតែ១៥ម៉ឺនរៀល និង មានតម្លៃតែរង្វង់៤ម៉ឺនដុល្លារ។

មួយម៉ូដែលទៀត គឺរថយន្តម៉ាក MG Marvel R ដែលជាម៉ូដែលប្រើប្រាស់អគ្គីសនី ដែលជាម៉ាករថយន្តដែលអាចបើកបរកាត់ទឹក និង អាចប្រើប្រាស់បានដូចគ្នានឹងរថយន្តប្រើសាំងស៊េរីចុងក្រោយដែរ តែចំណេញថវិកាព្រោះប្រើតែចរន្តអគ្គីសនី។ លោកថាម៉ូដែលនេះ មានតម្លៃរង្វង់តែ៦ម៉ឺនដុល្លារប៉ុណ្ណោះ ហើយក៏បើកបរបានរយៈចម្ងាយឆ្ងាយផងដែរ ទើបគ្រាន់តែដាក់លក់ភ្លាម ក៏មានកុម្ម៉ង់ ដល់ថ្នាក់ការនាំចូលដែលនឹងមកដល់នេះ គឺសម្រាប់តែអ្នកបានកុម្ម៉ង់ប៉ុណ្ណោះ។ រថយន្តទាំងពីរម៉ូដែល ត្រូវបានគេជឿថានឹងមានការគាំទ្រខ្លាំង ដោយសារតែគុណភាព ភាពទំនើប និង ស៊ីវិល័យ ហើយតម្លៃគឺសមរម្យសម្រាប់ការប្រើប្រាស់ ពិសេសសម្រាប់ការបង់រំលោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here