ក្នុងពិព័រណ៌ដ៏ធំ ដែលបានរៀបចំឡើង ដោយក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ពិព័រណ៌ 360 Event ដែលបើកសម្ពោធ កាលពីថ្ងៃទី៣ មីនា នៅផ្សារទំនើប Aeon សែនសុខ ក៏មានវត្តមានផលិតផល Pichy P-White ផងដែរ។ អ្វីដែលកាន់តែពិសេសគឺ រយៈពេល៣ថ្ងៃ ក្នុងពិធីតាំងពិព័រណ៌ដ៏ធំមួយនេះ អគ្គនាយិកា Pichy P-White គឺលោកស្រី កាន់ ចន្ថា បានប្រកាសថា គ្រប់ផលិតផលទាំងអស់របស់ក្រុមហ៊ុន គឺលក់១ថែម១ ជាមួយនឹងតម្លៃយ៉ាងពិសេសគ្រប់មុខទាំងអស់ អោយតែបងប្អូនមកជាវដល់ស្ដង់ ដើម្បីផ្ដល់ឱកាសអោយអតិថិជន បានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន ក្នុងតម្លៃពិសេស ដែលមានន័យថា ដូចចែកជូនប្រើ នៅក្នុងពិព័រណ៌ និង ដើម្បីជាការអបអរដល់សិទ្ធិនារី៨មីនា។

លោកស្រី កាន់ ចន្ថា ដែលបានទៅបង្ហាញមុខដោយផ្ទាល់បានលើកឡើងថា ការតាំងពិព័រណ៌ក្នុងរយៈពេល៣ថ្ងៃនេះ ក្រុមហ៊ុន មិនត្រឹមតែលក់មួយថែមមួយគ្រប់មុខតែម្យ៉ាងទេ តែក៏ផ្ដល់ជូននូវការបញ្ចុះតម្លៃបន្ថែមសម្រាប់អ្នកជាវច្រើន និង មានផ្ដល់ជារង្វាន់ ដែលចាប់បានសុទ្ធតែរង្វាន់ ដើម្បីលើកទឹកចិត្តដល់អ្នកប្រើប្រាស់ និង ចង់សាកល្បងផងដែរ។ ប៉ុន្តែការផ្ដល់ជូននេះ គឺសម្រាប់តែអ្នកទៅជាវដល់ស្ដង់ នៅក្នុងពិព័រណ៌ប៉ុណ្ណោះ ដើម្បីផ្ដល់ឱកាសអោយស្ត្រី និង អ្នកជាវ មកតេស្ត និង មកឃើញដោយផ្ទាល់ ពីផលិតផលដ៏សំបូរបែបរបស់ Pichy P-White នៅផ្សារទំនើប Aeon សែនសុខ ដែលជាកន្លែងពិព័រណ៌នារីនោះផង។

លោកស្រីថា ដើម្បីអោយហ្វេនហ្វេនកាន់តែប្លែកអារម្មណ៌ លោកស្រី ក៏បានរៀបចំ BA ដែលសុទ្ធតែជាតារា ដែលមានកេរ្តិ៍ឈ្មោះបោះសំលេង ដូចជា កញ្ញា ធុង ប៉េត្រូ, ម៉ែកុលាប, កញ្ញា នូឌី, បំពង់ស៊ីម៉ាំង និងតំណាងចែកចាយល្បីជាច្រើនរូបទៀត អោយសម្ដែង Show និង អោយថតរូបជាមួយអ្នកគាំទ្រ នៅទីតាំងស្ដង់ផងដែរ។ លោកស្រីថា រយៈពេល៣ថ្ងៃ គឺឱកាសទិញមួយថែមមួយ ដ៏កម្រ ហើយតាមរយៈប្រូម៉ូហ្សិននេះ ឃើញថាអ្នកឆ្លងកាត់ស្ដង់តិចណាស់ ដែលមើលរំលង ដោយសារតែផលិតផល Pichy P-White ក៏ផ្ទុះការគាំទ្រស្រាប់ជាពិសេសគឺឡេសគុណនឹង១០ និងសស្លេក ដែលមានអ្នកជាវច្រើនមែនទែន សូម្បីតែថ្ងៃតាំងពិព័រណ៌នោះ ទើបតែជាថ្ងៃទី១នៅឡើយ។

លោកស្រីថា យុទ្ធនាការចូលរួមតាំងពិព័រណ៌ កាន់តែជំរុញអោយផលិតផលទាំងមូល ទទួលបានការគាំទ្រទ្វេរដង ហើយលោកស្រីក៏នឹងបន្តផ្ដល់ប្រូម៉ូហ្សិនដែលមានលក្ខណៈពិសេសៗបែបនេះ នៅគ្រប់ពិព័រណ៌ដែលខ្លួនចូលរួមផងដែរ ដើម្បីអោយអ្នកប្រើកាន់តែអាចទិញបានច្រើនក្នុងតម្លៃពិសេស និងដើម្បីពង្រីកទីផ្សារកាន់តែខ្លាំង។ នៅថ្ងៃបើកឆាកនោះ តំណាង BA របស់ Pichy P-White បានសម្ដែង Show និងបង្កើតបរិយាកាសសប្បាយៗជាច្រើន ដែលធ្វើអោយទីតាំងស្ដង់ក្រុមហ៊ុនមួយនេះ លេចធ្លោរខ្លាំងនៅក្នុងពិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here