កាលពីរសៀលថ្ងៃទី 8 ខែមេសា ឆ្នាំ2023 កន្លងទៅថ្មីៗនេះក្រុមហ៊ុនគ្រឿងសម្អាងម៉ាកល្បី Revlon បានធ្វើពិធីសម្ភោធកាត់ខ្សែរបូរបញ្ជរថ្មីរបស់ខ្លួន បន្ទាប់ពីផ្លាស់ទីពីជាន់ខាងលើ មកជាន់ផ្ទាល់ដី ដើម្បីផ្ដល់ជាភាពងាយស្រួលជូនដល់អតិថិជនក្នុងការរកជាវទិញគ្រប់ផលិតផលគ្រឿងសម្អាងពីក្រុមហ៊ុនមិនបាច់ហត់ឡើងទៅជាន់ខាងលើដូចមុន។

អ្នកស្រី ចាន់ ធារី អគ្គនាយិការក្រុមហ៊ុន Revlon ប្រចាំនៅស្រុកខ្មែរបានមានប្រសាសន៍ថា តបតាមការគាំទ្រ ក៏ដូចជាបំពេញនូវតម្រូវការនៃភាពស្រស់ស្អាតរបស់បងប្អូននារីៗ នៅក្នុងថ្ងៃសម្ភោធបញ្ជរថ្មីនេះ អ្នកស្រីក៏បាននាំមកជូននូវ Promotion ពិសេសៗដែលកម្រមានពីមុនមក ដោយលោកអ្នកអាចស្វែងរកព័ត៌មានលម្អិតនៅលើបណ្ដាញសង្គមហ្វេកប៊ុកផ្លូវការរបស់ក្រុមហ៊ុនបាន។

ក្រៅពីនេះនៅក្នុងកម្មវិធីអ្នកស្រីក៏បានរៀបចំជាការរាំរបាំត្រុដ ដើម្បីបណ្ដេញឧបទ្រពចង្រៃ របាំជូនពរសុំសិរីសួស្ដី ពិសេសក៏មានការសម្ដែងកាយវិការរាំរបាំប្រពៃណី ពីក្រុមកុមារតូចៗដែលមកពីមណ្ឌលកុមារកំព្រា និង មានការចែកជូនអាហារក៏ដូចជាភេសជ្ជៈ និងសម្ភារៈសិក្សាមួយចំនួនជូនដល់ប្អូនៗកុមារ ដែលប្រាក់ទាំងនោះគឺបានមកពីមូលនិធិ ទឹកចិត្តល្អរបស់អ្នកស្រី និង ក្រុមហ៊ុនដែលជាដៃគូ។

LEAVE A REPLY

Please enter your comment!
Please enter your name here