កាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០២៣ អ្នកស្រី យិន រំដួល ហៅ មុន្នីនិត ម្ចាស់ហាងមុន្នីនិតកាត់ដេរ បានរៀបចំពិធីខួប៥ឆ្នាំហាង ផ្គួបនឹងខួបរបស់ខ្លួនយ៉ាងអធឹកអធម ដោយសុទ្ធតែម្ចាស់ជំនួញធំៗចូលរួម។ អ្វីដែលគេចាប់អារម្មណ៍នៅក្នុងពេលនោះ គឺអ្នកស្រី បានធ្វើអោយបុគ្គលិកប្រចាំហាងរបស់ខ្លួនរំភើបចង់ស្រក់ទឹកភ្នែក នៅពេលអ្នកស្រីរៀបចំពិធី Surprise បុគ្គលិក ដែលជា Team មេម៉ាយ ដោយនំខួបកំណើត អមដោយការជូនពរ ដែលធ្វើអោយ Team មេម៉ាយទាំងនោះ រំភើបចង់ហោះ នៅពេលទទួលបាននំ Surprise ។

អ្នកស្រី បាន Surprise នំខួប ដល់បុគ្គលិកប្រចាំហាង ដែលជាក្មេងកំព្រាផងដែរ ទើបធ្វើអោយពិធីពិសេសនៅក្នុងថ្ងៃនោះ ក្លាយជាអនុស្សាវរីយ៍ដ៏ជោគជាំមួយ រវាង លោកស្រី ដែលជាថៅកែស្រី និង បុគ្គលិកជាងដេរ ដែលសូម្បីតែភ្ញៀវចូលរួម ក៏លួចសរសើរ។ អ្នកស្រីថា អាជិវកម្មដែលរីកចំរើនរាល់ថ្ងៃ គឺដោយសារតែបុគ្គលិកគ្រប់ផ្នែក គឺជាអ្នកនៅពីក្រោយ ជាមួយនឹងការចងចាំនេះហើយ ដែលអ្នកស្រី ត្រូវតែធ្វើអ្វីម្យ៉ាងដែលជាការលើកទឹកចិត្ត ដល់ស្ត្រីទាំងនេះ ដើម្បីជាការលើកទឹកចិត្ត។

នៅក្នុងថ្ងៃខួបហាងនោះ អ្នកស្រី ក៏ប្រកាសថា នឹងបន្តលក់បញ្ចុះតម្លៃ ដោយទិញហូលផាមួងខ្មែរ ហ្វ្រីកាត់ និង ទិញអាវហូល១ថែមមួយ និង បញ្ចុះតម្លៃរហូតដល់៥០ភាគរយ សម្រាប់ឈុតហូលខ្មែរកាត់ស្រាប់ រហូតដល់ចុងខែកក្កដា ដើម្បីលើកទឹកចិត្តអោយភ្ញៀវ ដែលចង់ស្លៀកឈុតមុន្នីនិតកាត់ដេរ អោយមានលទ្ធភាព ទិញបានតម្លៃធូរ និង ច្រើនឈុត។

LEAVE A REPLY

Please enter your comment!
Please enter your name here