កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន iEBuy ដែលជា App បណ្ដាញសង្គមថ្មីមួយ ដែលបង្កើតឡើងដោយកូនខ្មែរ បានចូលសម្ដែងការគួរសម ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានឯកឧត្តម ហ៊ុន សុខា ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី ជាអ្នកដឹកនាំ។

កិច្ចសំណេះសំណាល ដែលបានធ្វើឡើងនោះ ឯកឧត្តម ភឺន ផល្លា បានបង្ហាញនូវការស្វាគមន៍ និង ការកោតសរសើរចំពោះក្រុមការងាររបស់ iEBuy យ៉ាងខ្លាំង ដែលបានរួមចំណែក ក្នុងការបង្កើតបណ្ដាញទំនាក់ទំនងរបស់កូនខ្មែរ ជំនួសអោយបណ្ដាញសង្គម ដែលបង្កើតដោយបរទេស។ អ្វីដែលសំខាន់ គឺ បណ្ដាញសង្គមមួយនេះ បានរួមបញ្ចូលនូវ Functions ជាច្រើន ដែលជាកម្មវិធីដូចគ្នានឹង Facebook និង Tiktok ហើយនឹងមានកម្មវិធីជាច្រើនទៀត ដែលល្អជាងកម្មវិធី Facebook និង Tiktok មិនទាន់មាន។

តំណាងក្រុមប្រឹក្សាភិបាល ដែលបានចូលរួមសម្ដែងការគួរសមនាថ្ងៃនោះរួមមាន លោក ឯម ប្ញទ្ធី អគ្គនាយក App IEBuy , លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនសេងហាន, លោក លី សីហនន្ទ អគ្គនាយក NSZ World, លោកជំទាវ ម៉ម ច័ន្ទចំប៉ា ក្រុមប្រឹក្សាភិបាល IEBuy, លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មាន”ផ្ទះតារា” និង ជាស្ថាបនិកគ្រួសារតារាកម្ពុជា និង ក្រុមបច្ចេកទេសមួយចំនួន។

LEAVE A REPLY

Please enter your comment!
Please enter your name here