កាលពីរសៀលថ្ងៃទី 11 ខែ សីហា ឆ្នាំ 2023 មុននេះ ក្រុមហ៊ុន Cambodia Beverages Company (កូកា-កូឡា) បានប្រារព្ធធ្វើពិធីបើកសម្ភោធភេសជ្ជៈជំនួយស្មារតីម៉ាកថ្មីមួយដែលមានឈ្មោះថា Thums Up Charges ( ថាំស៍ អាប់ ឆាច )។ ក្នុងនោះផងដែរស្រីស្អាត Leak Henaa ដែលគេស្គាល់ថាគឺជា Gammer និង ជា Influencer ដ៏ល្បីឈ្មោះនៅក្នុងបណ្ដាញសង្គម ត្រូវបានក្រុមហ៊ុន កូកា-កូឡា ជ្រើសតាំងឱ្យធ្វើជាតារាតំណាង (BA) ឱ្យភេសជ្ជៈជំនួយស្មារតីដែលជាបុត្រសម្ព័ន្ធថ្មីមួយទៀតរបស់ក្រុមហ៊ុនភេសជ្ជៈលំដាប់សកលមួយនេះ។

ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត កម្មវិធីបើកសម្ភោធម៉ាកយីហោភេសជ្ជៈថ្មីជាផ្លូវការណ៍ដ៏អស្ចារ្យក្នុងការអបអរសាទរនិមិត្តសញ្ញា ថាំស៍ អាប់ ឆាច(Thums Up Charges) ក៏មានការរៀបចំជាក្បូនដង្ហែរម៉ូតូធំដ៏អស្ចារ្ក្រុនៅតាមដងវិថី។ មិនតែប៉ុណ្នោះក៏មានកម្មវិធីជប់លៀងច្រៀងរាំលេងកំសាន្ត និង ពិសារអាហារសម្រន់ពេលល្ងាចយ៉ាងស្រស់ស្រាយលើទូកទេសចរណ៍តាមដងទន្លេរមុខព្រះបរមរាជវាំង ទស្សនា ការសម្តែងប្លែកៗមិនធ្លាប់មានដូចជាការជិះម៉ូតូលើទឹកប្រឡែងជាមួយនឹងភ្លើងLED ការសម្ដែង Flyboard ដ៏រស់រវើកអស្ចារ្យនៅកណ្ដាលដងទន្លេរពីសំណាក់អ្នកជំនាញជនជាតិកូរ៉េដ៏ល្បីឈ្មោះ។ ក្រៅពីនោះក៏មានការច្រៀងរាំពីសំណាក់តារាកិត្តិយស ក៏ដូចជាទស្សនាការសម្ដែងរបស់កញ្ញា Leak Henaa ដែលជាBA និង ការចាក់ភ្លេង EDM រាំកំសាន្តជាមួយ DJ ល្បីៗជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះ នឹងធ្វើឲ្យ ថាំស៍ អាប់ ឆាច ទទួលបានការទទួលស្គាល់កាន់តែច្រើនពីសំណាក់យុវជនជំនាន់ថ្មី (Gen Z)

លោក Leonardo Garcia អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន កូកា-កូឡា ប្រចាំប្រទេសកម្ពុជា និង វៀតណាម បានចែករំលែកថា៖ « ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មភេសជ្ជៈ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតឥតឈប់ឈរសម្រាប់យុវជនជំនាន់ក្រោយ ជាជំនាន់ដែលពោរពេញដោយថាមពល រស់រវើក និង មហិច្ឆតាខ្ពស់។ ថាំស៍ អាប់ ឆាច ពង្រឹងទស្សនៈវិស័យរបស់ម៉ាកផលិតផលនេះ តាមរយៈការផ្តល់នូវការជំរុញថ្មីដល់យុវវ័យដែលមានភាពច្នៃប្រឌិត ផ្តល់ថាមពលស្រស់ស្រាយ និងអារម្មណ៍រំភើប ជារៀងរាល់ថ្ងៃ និងគ្រប់កម្មវិធី។»

លោកបន្តថា៖«ការនាំយកផលិតផលប្រកបដោយភាពច្នៃប្រឌិតថ្មីនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីបង្កើនការបោះជំហានទៅមុខ និង ពាំនាំនូវបទពិសោធន៍កាន់តែអស្ចារ្យមកឱ្យអតិថិជន ព្រមទាំងពង្រីកវិសាលភាពនៃប្រភេទផលិតផលរបស់ក្រុមហ៊ុន កូកា-កូឡាកម្ពុជា ឲ្យអភិវឌ្ឍឈានឡើង ថែមមួយកម្រិតទៀត។ ថាំស៍ អាប់ គឺជាម៉ាកយីហោពិភពលោកមួយរបស់កូកា-កូឡាដែលមានអាយុកាល ៤៥ ឆ្នាំ ។ រសជាតិដ៏ឈ្ងុយឆ្ងាញ់ ស្រស់ស្រាយ រួមជាមួយនឹងពពុះដ៏ល្អឥតខ្ចោះនៃផលិតផលនេះ នឹង ជួយឱ្យអ្នកពិសា អាចបំបាត់ការស្រេកទឹក បង្កើតអារម្មណ៍ស្រស់ស្រាយ និង សាកថ្មរាងកាយឡើងវិញ បានយ៉ាងឆាប់រហ័ស។»

គួរបញ្ជាក់ផងដែរថា រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផលិតភេសជ្ជៈចំនួន 18 មុខ មាន10ម៉ាកផលិតផល (10 Brands)៖ កូកា-កូឡា (Coca-Cola), ស្រ្ពៃ(Sprite), ហ្វាន់តា(Fanta), ស្វេប (Schweppes),ទឹកបរិសុទ្ធ ដាសានី(Dasani), ហ្វ្យូសធី( Fuze Tea ), អាឃ្វ័ររៀស (Aquarius), ថាំស៍អាប់ឆាច (Thums Up Charged ), សាំម៉ូរ៉ៃ (Samurai ) និង ព្រីឌេតទ័រ(Predator)។ ដែលក្នុងនោះចែកចេញជា6ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស(Sparkling),តែ(Tea), ភេសជ្ជៈប៉ូវកំលាំង(Energy Drinks), ទឹកពិសារបរិសុទ្ធ(Water), ភេសជ្ជៈបំពេញជាតិទឹក (Isotonic) និង ភេសជ្ជៈជំនួយរាងកាយនិងស្មារតី (Invigorating) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ 



LEAVE A REPLY

Please enter your comment!
Please enter your name here