យោងតាមព្រះរាជក្រិតចុះថ្ងៃទី១៥ សីហា ឆ្នាំ២០២៣ លោកស្រី សោម ទីណា ដែលត្រូវគេស្គាល់ថា គឺជាម្ចាស់គ្លីនិកកែសម្ផស្សល្បីឈ្មោះមួយ យីហោ ទីណា មជ្ឈមណ្ឌលកែសម្ផស្ស ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» បន្ទាប់ពីអ្នកជំនួញរូបនេះ ត្រូវគេឃើញលេចធ្លោរកាន់តែខ្លាំងនាពេលចុងក្រោយ ជាពិសេសនៅក្នុងសកម្មភាពសប្បុរសធម៌ និង ការបរិច្ចាគនានា។
ជាមួយនឹងព្រះរាជក្រឹត្យនេះ បានបង្ហាញយ៉ាងច្បាស់ថា អគ្គនាយិកាដែលពោរពេញដោយរូបសម្រស់ស្រស់សោភា និង ល្បីឈ្មោះរូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ថែមមួយកម្រិតទៀត ដោយសារតែលោកស្រី គឺជាស្ត្រីដែលជោគជ័យ និង តែងចែករំលែកនូវចំណេះដឹងល្អៗ ក្នុងនាមជាស្ត្រីជូនដល់ស្ត្រី នៅលើបណ្ដាញសង្គម ដែលមានអ្នកស្គាល់ភាគច្រើនរួចទៅហើយ។
ការបង្ហោះអោយដឹងពីគោរមងារមួយនេះ ក៏ពិតជាកាន់តែធ្វើអោយលោកជំទាវឧកញ៉ា សោម ទីណា កាន់តែល្បី និង ទទួលបានការកោតសរសើរទ្វេរដងពីសំណាក់មហាជនផងដែរ ជាពិសេសពីចង្កោមមនុស្សដែលលោកជំទាវធ្លាប់បានបរិច្ចាគ និង តារាសិល្បៈដែលគ្លីនិកលោកជំទាវធ្លាប់ជួយប៉ះប៉ូវផ្នែកសមស្ស ដែលអាចអោយតារាទាំងនោះ ឈានឡើងទីផ្សារ។
គួរបញ្ជាក់ថា នាពេលកន្លងមកលោកជំទាវឧកញ៉ា សោម ទីណា តែងតែចូលរួមក្នុងការរួមចំណែកជួយថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភដល់ការងារសង្គមជាច្រើនរាប់មិនអស់ ទើបគេឃើញថា គ្រាន់តែមានការបង្ហោះពីព្រះរាជក្រិតនេះមិនបានប៉ុន្មានម៉ោងផង ក៏មានការអបអរសាទរ និង ចែកចាយនៅលើបណ្ដាញសង្គម។