កាលពីទី២៤ សីហា ឆ្នាំ២០២៣ ម្ចាស់ផេក Meet eat store លោកស្រី ស៊្រូ សុភា ហៅ ចែ Meet eat បានមកដល់ប្រទេសថៃតែម្ដង ដើម្បីទៅចុះកុងត្រាជាមួយម្ចាស់ប្រេនទឹកប្រហុក ភី ចំណាន ដែលជាអ្នកលេង Tik Tok ល្បីឈ្មោះ និង ជាម្ចាស់ហាងបុកល្ហុងល្បីល្បាញនៅប្រទេសថៃ។ នេះជាកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ ដែលម្ចាស់ប្រេនទឹកប្រហុករូបនេះ បានផ្ដល់សិទ្ធិអោយអ្នកជំនួញកម្ពុជា គឺលោកស្រី សុភា។ ក្រោយការព្រមព្រៀងនេះ រាល់ផលិតផលទឹកប្រហុក ទឹកអំពិលទុំ និង ផលិតផលផ្សេងទៀត របស់ ភី ចំណាន ក៏នឹងមានវត្តមាននៅគ្រប់ទីផ្សារកម្ពុជា និង មានលក់តាមរយៈផេក Meet Eat Store ចាប់ពីពេលនេះតទៅផងដែរ។ នៅក្នុងកម្មវិធីនេះ ក្រុមការងារ ផ្ទះតារា ក៏ត្រូវបានអញ្ជើញអោយមកផ្ដិតយករូបភាព ដោយផ្ទាល់ផងដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here