កាលពីថ្ងៃទី 2ខែ កញ្ញា ឆ្នាំ 2023 មុននេះ ក្រុមហ៊ុនសម្រស់ ធម្មជាតិ បានធ្វើការចែកកាដូរយ៉ាងច្រើនសន្ធឹកសន្ធបដែលត្រូវបានអ្នកនាង ស្រីអូន ប្រកាសថា កាដូចែកមានរហូតដល់ទៅ4000កញ្ចប់ ហើយក្នុង មួយកញ្ចប់ៗគឺមានតម្លៃរគួសមផងដែរ។ អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះគឺព្រឹត្តិការណ៍ តាំងពិព័រណ៌ដ៏អស្ចារ្យនេះមួយនេះ មិនមែនចែកជូនតែ1ថ្ងៃនោះទេ គឺមានរហូតដល់ទៅ 3ថ្ងៃជាប់គ្នាតែម្តង គិតចាប់ពី ថ្ងៃទី 1 ថ្ងៃទី2 ដល់ 3 ខែ កញ្ញា នេះតែម្ដង ដែលការចែកកាដូនេះគឺធ្វើ ឡើងនៅទីតាំងដីឡូត៍កំបូលជាប់របងវត្តស្ងួនពេជ្រ ផ្ទាល់តែម្តង។

អ្វីដែលកានតែពិសេសទៅទៀត ក៏មានកម្មវិធីបញ្ចុះតម្លៃ បែប Super Sale ទិញ ផលិតផល 1ថែម ផលិតផល1 រួមជាមួយការ ប្រគំតន្រ្តីដ៏ធំ សម្បើម ពីសំណាក់តារាល្បីៗមកពីផលិតកម្មធំៗជាច្រើនដួង ព្រមទាំងទស្សនាផ្ទាំងទស្សនីយ៍ភាពល្ខោនបាសាក់វង់ ភី សុគន្ធី ការបង្ហាញ និង មានការប្រកួត អ្នកលេងគុន ល្បុក្កតោ ដណ្តើមមេដៃ ពានរង្វាន់ មានការលេងហ្គេមឈ្នះរង្វាន់ឥតដែនកំណតពីក្រុមហ៊ុនសម្រស់ធម្មជាតិផងដៃ។


LEAVE A REPLY

Please enter your comment!
Please enter your name here