បន្ទាប់ពីទទួលបានពាន៥ក្នុងនាមជាម្ចាស់ជំនួញឆ្នើម អ្នកនាង Love Riya កំពុងបំបែកឯកត្តកម្មក្នុងនាមជាស្ត្រីជំនួញឆ្នើមយ៉ាងខ្លាំង ដោយសារតែអ្នកនាងដណ្ដើមបានតួលេខជាអ្នកលក់ផលិតផលបានច្រើនលើសលប់ ក្នុងពេលដែលនៅកម្ពុជា កំពុងមានអ្នកលក់អនឡាញថ្ងូររឿងធ្លាក់ចំណូល។
ពានដែលអ្នកនាងទទួលបាន គឺយោងតាមស្ថិតិលក់ចេញ ដោយមានការវាយតម្លៃថា ឡេពងមាន់ និង ផលិតផលដែលអ្នកនាងកំពុងចរាចរណ៍គឺលក់ដាច់វ៉ាគេវ៉ាឯង ដែលធ្វើអោយគណកម្មការវាយតម្លៃសម្រេចអោយពានដល់ទៅ៥ម្នាក់ឯង និងជាប់ឈ្មោះជាអ្នកលក់ផលិតផលអនឡាញ ដែលមានយុទ្ធសាស្ត្រខ្លាំង ក្នុងវិស័យអនឡាញ ទាំងដែលអ្នកលក់ដូរមួយចំនួនដេកថ្ងូរ។ រូបភាពនៃការទទួលពានរបស់អ្នកនាង ក៏ត្រូវគេចែកចាយ អមដោយការសរសើរផងដែរ ដោយម្នាក់ៗបានលើកឡើងថា អ្នកនាង Love Riya ខ្លាំងមែន
ក្នុងពេលដៃគូជំនួញគេស្ងាត់ស្ទើរតែរកលុយបន្តអាជីវកម្មមិនចង់បាន ប៉ុន្តែអ្នកនាង បែរជាបំបែកតួលេខលក់ដូរ ដល់ថ្នាក់គណកម្មការប្រគល់ពាននៅថៃវាយតម្លៃអោយពាន៥ម្នាក់ឯង ខណៈដែលលទ្ធផលនេះ គឺសូម្បីអ្នកជំនួញថៃ និង ជនជាតិដទៃ ដែលទៅចូលរួមក្នុងពិធីទទួលពាននៅបាងកកនោះ ក៏ភ្ញាក់ផ្អើល៕