កាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២៣ ពិព័រណ៌នារី ឬ Lady Fair លើកទី៩ ត្រូវបានធ្វើឡើងយ៉ាងអធឹកអធម ដោយវត្តមានម្ចាស់ប្រេន និង តារាល្បីៗ នៅផ្សារទំនើប AEON សែនសុខ ជាន់ផ្ទាល់ដី ដោយនឹងបន្តរហូតដល់ល្ងាចថ្ងៃទី១២ វិច្ឆិកា ២០២៣។ ក្នុងចំណោមផលិតផលគ្រឿងសម្អាង និង ផលិតផលសុខភាពល្បីៗ ដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នោះ ក៏មានវត្តមានផលិតផលរបស់ដូនតាខ្មែរ គឺ អូននាថល្មៀតខ្មែរ ដែលជាគ្រឿងសម្អាង និង ជាផលិតផលសុខភាពកែច្នៃពីល្មៀត ពីដូងក្រអូប ពន្លៃ និង ពីស្លឹកតយជាដើម ដែលសុទ្ធសឹងតែជាឱសថសុខភាពរបស់ដូនតាខ្មែរ បង្ហាញខ្លួនផងដែរ។

ក្នុងឱកាសនៃការបង្ហាញខ្លួននោះ លោកស្រី រដ្ឋ ស៊ីណាត ដែលជាម្ចាស់ប្រេន បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីផលិតផលស្ទើរគ្រប់ប្រភេទ ក្នុងស្ដង់លោកស្រី ទទួលបានការចាប់អារម្មណ៍លើសលប់ពីអ្នកចូលរួម ជាពិសេសនៅពេលលោកស្រីបានប្រកាសពីការបញ្ចុះតម្លៃ៥០ភាគរយគ្រប់មុខ ដែលនេះគឺការប្រូម៉ូហ្សិនមិនធ្លាប់មាន។ លោកស្រីថា សប្បាយចិត្តដែលផលិតផល អូននាថល្មៀតខ្មែរ ទទួលបានការគាំទ្រ ហើយការមកចូលរួមក្នុងពិព័រណ៌របស់ក្រុមហ៊ុន 360 Event លើកនេះ គឺដើម្បីដើម្បីកើបផលចំណេញទេ តែគឺដើម្បីយកផលិតផលដែលផ្ទុះការគាំទ្រ ដោយសារតែគុណភាព យកមកចែកជូនអតិថិជន ក្នុងតម្លៃត្រឹមតែ៥០ភាគរយ ពីតម្លៃដើម។

ក្នុងនោះក៏ដើម្បីលើកស្ទួយព្រឹត្តិការណ៍ពិព័រណ៌ និង ក្នុងបំណងផ្ដល់ឱកាសការងារ អោយក្រុមការងារ និង BA ប្រចាំក្រុមហ៊ុន នៅក្នុងពិព័រណ៌ទាំង៣ថ្ងៃនេះផងដែរ។ លោកស្រីថា អ្នកចង់បានផលិតផលបញ្ចុះតម្លៃមិនធ្លាប់មាននេះ សូមរួសរាន់មកទិញក្នុងអំឡុងពិព័រណ៌ ហើយក៏នឹងបានដឹងពីអត្ថប្រយោជន៍ដ៏ច្រើន ពីផលិតផលពន្លៃ ល្មៀត និង ពីរូបមន្តដូនតាខ្មែរ ទាំងអស់របស់ក្រុមហ៊ុនផងដែរ។



LEAVE A REPLY

Please enter your comment!
Please enter your name here