កាលពីល្ងាចថ្ងៃទី12 ខែធ្នូ ឆ្នាំ 2023 មុននេះក្រុមហ៊ុនផ្គត់ផ្គង់ គ្រឿងបរិក្ខាទូរស័ព្ទ និង គ្រឿងអេឡិចត្រូនិចម៉ាកល្បីយីហោ PZX Cambodia បានធ្វើពិធីចាប់រង្វាន់ធំៗយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ អតិថិជន និង ម្ចាស់ដេប៉ូទូទាំងខេត្តក្រុងរបស់ខ្លួនយ៉ាងកក្រើកក្នុងនោះ រង្វាន់ធំជាងគេគឺ រថយន្តសេរីទំនើបចំនួន1គ្រឿង, ម៉ូតូ Honda ជាច្រើនគ្រឿង ទូរទស្សន៍ Smart TV ខ្នាតធំ ព្រមទាំង ម៉ាស៊ីនបោកខោអាវ ឆ្នាំងកម្ដៅអគ្គីសនី កង្ហារ និង រង្វាន់ជាវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត សរុបជាទឹកប្រាក់រាប់ម៉ឺន ដុល្លារគួរឱ្យស្ញើចសរសើរ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅក្នុង បរិវេណ មជ្ឈមណ្ឌល OCIC រាជធានី ភ្នំពេញ។

លោក Heang Sopheak អគ្គនាយកក្រុមហ៊ុន PZX Cambodia បានមានប្រសាន៍ថា លោកធ្វើកម្មវិធីនេះឡើងគឺដើម្បីអបអរនូវជោគជ័យ ដែលក្រុមហ៊ុនរបស់លោកមានសន្ទុះនៃការគាំទ្រនៅលើទីផ្សាមានការ កើនឡើង ក៏ដូចជាដើម្បីលើកទឹកចិត្តដល់ម្ចាស់ដេប៉ូតាមខេត្តក្រុងនីមួយៗ ដែលខិតខំប្រឹងប្រែងលក់ និង ប្រម៉ូតទីផ្សាគ្រប់ផលិតផលរបស់ក្រុមហ៊ុន ពិសេសដើម្បីឱ្យអតិថិជនកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាប់គ្រប់ ផលិតផលរបស់ PZX។

ក្រៅពីប្រគល់រង្វាន់ជូនដល់អ្នកឈ្នះ នៅក្នុងកម្មវិធីក៏មានការ សម្តែង ល្ខោនខោល និងការប្រគុំតន្ត្រី ក្រោមវត្តមានតារាកិត្តិយសល្បីៗរួមមាន កញ្ញា
ឈិន រតនៈ លោក ឆាយ វីរៈយុទ្ធ ដែលជា BA ប្រចាំឱ្យក្រុមហ៊ុន ច្រៀងរាំបង្កើតបរិយាកាស រីករាយរហូតដល់ចប់កម្មវិធី។



LEAVE A REPLY

Please enter your comment!
Please enter your name here