ម៉ាកប្រេនស្បែកជេីងឈានមុខគេនៅប្រទេសអុីតាលី GEOX មានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍នៃការបេីកដំណេីរការហាងថ្មីឡេីងវិញរបស់ខ្លួនដែលមានទីតាំងនៅជាន់ផ្ទាល់ដីនៃអាគារថ្មីរបស់ផ្សារទំនេីប អុីអន ម៉លភ្នំពេញ។
ជាមួយនឹងរចនាបទថ្មីដ៏ទំនេីបដែលត្រូវបានរៀបចំ និងគិតគូរឌីហ្សាញយ៉ាងមត់ចត់អស់ជាច្រេីនខែ អ្នកដឹកនាំគ្រប់ជាន់ថ្នាក់របស់ប្រេនGEOX ក៏បានតាំងចិត្តដេីម្បីផ្តល់ជូនអតិថិជនទាំងចាស់ ទាំងថ្មីនូវបទពិសោធន៍ថ្មី ជាមួយនឹងការនាំចូលខូលិកសិនស្បែកជេីងថ្មីៗដែលតម្រូវគ្រប់សកម្មភាព ប្រចាំថ្ងៃ មិនថាធ្វេីការ ដំណេីរកម្សាន្តទីជិតនិងឆ្ងាយ ឬចូលរួមកម្មវិធីផ្លូវការនានា។ ម៉ូតទាំងអស់ដែលនាំចូលក៏មានតម្រូវគ្រប់វ័យទាំងបុរស នារីនិងក្មេងផងដែរ។ មិនតែប៉ុណ្ណោះ GEOX ក៏មានបន្ថែមនូវរបស់ប្រេីប្រាស់ប្រចាំថ្ងៃមានដូចជា កាបូបយួរដៃសម្រាប់សុភាពនារី កាបូបលុយ ខ្សែក្រវាត់ និងផលិតផលថែទាំស្បែកជេីងទៀតផង។
ជាមួយគ្នានេះដែរ GEOX ត្រូវបានមនុស្សគ្រប់គ្នាស្គាល់តាមរយៈបច្ចេកវិទ្យា Respira ដែលជាបច្ចេកវិទ្យាដ៏ទំនេីបបំផុតដោយអាចអោយខ្យល់ចេញចូលតាមរយៈបាតស្បែកជេីង ដែលធ្វេីអោយអ្នកពាក់មានផាសុកភាពខ្ពស់ មិនហប់ មិនជ្រាបទឹក និងមានភាពងាយស្រួលក្នុងការដេីរ។
ហាងថ្មីរបស់ GEOX នៅផ្សារទំនេីបអុីអន ម៉លភ្នំពេញ ជាន់ផ្ទាល់ដីស្វាគមន៍អតិថិជនទាំងអស់ក្នុងការអញ្ជេីញមកមេីលផ្ទាល់ និងជាវម៉ូតខូលិកសិនថ្មីៗ ទាន់សម័យ ជាពិសេសសម្រាប់បងប្អូនសុភាពបុរស និងនារីទាំងឡាយដែលចូលចិត្តលេងម៉ូតស្បែកជេីង និងគិតអំពីផាសុកភាព និងគុណភាពរបស់ស្បែកជេីងជាចម្បង។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត រាល់ការជាវទំនិញពីខាងហាង GEOX គ្រប់សាខានៅតាមផ្សាទំនើប នឹង មានការបញ្ចុះតម្លៃ 50% រហូតដល់ថ្ងៃឆ្លងឆ្នាំសកលថែមទៀតផង។