បើនិយាយពីស្ថានភាពក្នុងពេលរស់នៅប្រទេសម៉ាឡេស៊ី លោកស្រី ហេឡេន និង ស្វាមីជាជនជាតិម៉ាឡេស៊ី អាចអាចនិយាយបានថា មានជីវភាពល្អប្រសើរ ដោយមានទាំងមុខជំនួញធំដុំនៅទីនោះទៀតផង ប៉ុន្តែលោកស្រីនៅតែ សម្រេចចិត្តហោះចោលប្រទសដ៏ស៊ីវិល័យរបស់ស្វាមីបរទេសនោះ ដោយនាំទាំងស្វាមីជាជំនួញនៅម៉ាឡេស៊ីនោះ ត្រលប់មកស្រុកខ្មែរវិញ ដើម្បីបោះទុនកែច្នៃរុក្ខជាតិខ្មែរ ធ្វើជាឱសថធម្មជាតិ ជួយអោយប្រជាជនខ្មែរ មានសុខភាពល្អ និង ដើម្បីបានជួយស្ត្រីខ្មែរអោយមានឱកាសរកប្រាក់ចំណូល។
មកទល់ពេលនេះ សហគ្រាស Golden Eggs ដែលលោកស្រីបង្កើតឡើង បានកែច្នៃឱសថធម្មជាតិជាច្រើន ដើម្បីចរាចរណ៍លក់លើទីផ្សារ ជាប្រយោជន៍ដល់កម្ពុជា។ លោកស្រី ហេឡែន បញ្ជាក់ថា ដោយសារតែភាពជោគជ័យនៃអាជីវកម្ម ដែលបានបង្កើតនេះហើយ ទើបពិធីជួបជុំ ដែលបានឃើញនេះ ត្រូវបានលេចរូបរាងឡើង ដោយលោកស្រី ក៏បានចាត់ទុកថា ពិធីជួបជុំអ្នកតំណាង ដែលមានបានធ្វើឡើងកាលពីថ្ងៃទី៦ មករា ឆ្នាំ២០២៤នេះ គឺជាលទ្ធផលជោគជ័យ ក្រោយពីលោកស្រីសម្រេចចិត្តចុះមកធ្វើអាជីវកម្មផងដែរ។ ក្នុងនោះលោកស្រី ក៏មានមោទនភាពផងដែរ ដែលបានរួមចំណែកអភរិក្ស និង គាស់កកាយថ្នាំបុរាណរបស់ដូនតាខ្មែរ ដែលរួមមានចេក ខ្ជាយ និង ផលិតផលធម្មជាតិជាច្រើនទៀត មកច្នៃជាថ្នាំឱសថ ដើម្បីជួយសុខភាពកូនខ្មែរ និង ជួយអោយស្ត្រីនៅកម្ពុជា បានក្លាយជាអ្នកចែកចាយ ដើម្បីបានចំណូល។
លោកស្រីក៏ប្រកាសជំហរផលិតឱសថពីផលិតផលធម្មជាតិទាំងនេះ ទៅកាន់ទីផ្សារក្រៅប្រទេស ដើម្បីមុខមាត់កូនខ្មែរ អោយកាន់តែខ្លាំងផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីជួបជុំដែលបានធ្វើឡើងនេះ ក៏ដើម្បីបើកបង្ហាញផលិតផលថ្មី គឺម្សៅចេកផងដែរ ខណៈដែលគ្រប់ផលិតផលដែលបានផលិតចេញពីសហគ្រាសទាំងអស់ គឺសុទ្ធតែមានគុណប្រយោជន៍បម្រើអោយសុខភាពអ្នកទទួលទាន៕