តាំងពីព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០២៤ ដែលក្រុមហ៊ុន 360 Event បានរៀបចំកម្មវិធីពិព័រណ៌នារី ដោយនៅក្នុងពិព័រណ៌នេះ មានការចូលរួមសុទ្ធតែម្ចាស់ប្រេនល្បីៗ ផ្នែកអាហារបំប៉ន និង គ្រឿងសម្អាង។ កម្មវិធីនេះនឹងបន្តរហូតដល់យប់ថ្ងៃទី១៤ មករា ដោយនៅក្នុងកម្មវិធីទាំងមូល ក៏មានចែកជារង្វាន់ ចែកកាដូ និង លក់បញ្ចុះតម្លៃគ្រប់ស្ដង់ ដែលជាឱកាសយ៉ាងពិសេសសម្រាប់ស្រ្តីៗ។ នេះគឺជាជំនួបម្ចាស់ជំនួញសម្រាប់ដើមឆ្នាំ២០២៤នេះ ខណៈដែលទៅកាន់ពិព័រណ៌គឺសូម្បីតែមិនចំណាយប្រាក់១រៀល ក៏បានទទួលសន្លឹកឆ្នោតចាប់យកផលិតផលពីតុក្រុមហ៊ុន 360 Event និង បានលេងហ្គេមជាពិធីករពិធីការិនី ដើម្បីឈ្នះរង្វាន់។ រៀងរាល់ល្ងាចម្ចាស់ផលិតផលភាគច្រើនក៏មានចែកនូវផលិតផលជូនដល់អ្នកទៅទស្សនាផងដែរ ដោយយប់ថ្ងៃទីគេឃើញ ប្រេន Miss ចែកសាប៊ូពពុះរហូតដល់១ពាន់ដុំ និង មានម្ចាស់ស្ដង់ផ្សេងទៀតចែកផលិតផលដូចគ្នា។ ដូច្នេះសម្រាប់អ្នកចង់បានផលិតផលលក់បញ្ចុះតម្លៃ ឬ កាដូហ្វ្រីៗពីកម្មវិធីនេះ សូមរួសរាន់ទៅ AEON 3 អោយបានមុនយប់ថ្ងៃទី១៤ មករា នេះ ដើម្បីទទួលបានឱកាសពិសេស។

LEAVE A REPLY

Please enter your comment!
Please enter your name here