កាលពីរសៀលថ្ងៃទី 28 ខែមករា ឆ្នាំ2024 ក្រុមហ៊ុន HONOR ប្រចាំនៅកម្ពុជា បានធ្វើពិធីបើកសម្ពោធស្មាតហ្វូនស៊េរីទំនើបថ្មីមួយទៀតគឺម៉ូឌែល HONOR Magic V2 5G ដែលជាកំពូលស្មាតហ្វូនមានអេក្រង់អាចបត់បាន ស្ដើង និង ធន់តាន់ ក្នុងតម្លៃពិសេសត្រឹមតែ 1,499$ តែប៉ុណ្ណោះ។
នៅក្នុងពិធីសម្ពោធកំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G នេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំក្រុមហ៊ុន HONOR និង YAKO TECHNOLOGY គ្រប់ជាន់ថ្នាក់ នៅ Morgan Tower ជាន់ទី47។
HONOR Magic V2 5G គឺជាប្រភេទទូរស័ព្ទដៃទំនើប និង មានភាពប្រណីតលេចធ្លោដែលត្រូវបានក្រុមហ៊ុនសម្រិតសម្រាំងធ្វើឡើងជាមួយនឹងរចនាបទស៊ីវិល័យ ទាន់សម័យ។ តួនៃទូរស័ព្ទផលិតពី Titanium មាំធន់អាចបត់បានរហូតដល់ទៅ20ឆ្នាំដោយគ្មានហានិភ័យ រីឯកញ្ចក់ធន់នឹងការធ្លាក់ដល់ទៅ10ដង មុនដំបូងគេបង្អស់នៅលើពិភពលោក ព្រមទាំងមានភាពស្ដើងកម្រាស់ត្រឹមតែ 4.7mm ទម្ងន់ 231g ។
ថ្លែងនៅក្នុងកម្មវិធី លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “គិតមកទល់ពេលនេះ តួលេខនៃការកម្ម៉ង់ទុកមុន កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium អាចបត់បាន20ឆ្នាំ កើនឡើងដូចទឹកបាក់ទំនុប។ អាស្រ័យហេតុនេះវត្តមានជាផ្លូវការនៃកំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G តម្លៃត្រឹមតែ 1,499$ នឹងបើកទំព័រជោគជ័យថ្មីសម្រាប់ក្រុមហ៊ុន HONOR ដណ្តើមយកទីផ្សារធំ ក្នុងវិស័យស្មាតហ្វូនថ្នាក់ខ្ពស់នៅក្នុងប្រទេសកម្ពុជាយើង”។
គួររំលឹកផងដែរថា កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើប្រាស់នូវបន្ទៈឈីប Snapdragon 8Gen2 មានរ៉េម 23GB (16GB+7GB) អង់ផ្ទុកទិន្នន័យ 512GB បំពាក់នូវប្រព័ន្ធ 5G អីុនធឺណែតដើរលឿនដូចហោះ ថាមពលថ្មធំមហិមារហូតដល់ទៅ 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 66W បំពាក់នូវកាមេរ៉ា3គ្រាប់ ដែលកាមេរ៉ាមេមានទំហំ 5០MP សម្រាប់ថតរូបវីដអូប្លង់ទូទៅ កាមេរ៉ាទី2មានទំហំ 50MP សម្រាប់ថតរូបប្លង់ទូលាយ Ultra Wide អាចថតរូបមនុស្សឃើញខ្ពស់ស្រឡៈល្អ និង កាមេរ៉ាទី3 សម្រាប់ថត Telephoto។