បន្ទាប់ពីសារភាពថា ធ្លាប់ចាញ់បោកគេ និង ធ្លាប់បរាជ័យក្នុងមុខជំនួញមុនៗ ពេលនេះម្ចាស់ប្រេនផលិតផលសក់ Jensssy កញ្ញា កែវ ម៉ានិច មិនត្រឹមតែត្រលប់មកធ្វើអាជីវកម្មបានដូចដើមប៉ុណ្ណោះទេ តែកញ្ញា ក៏កំពុងពង្រឹងទីផ្សារផលិតផលដែលកញ្ញាបាននាំមកពីកូរ៉េ ឃើញសន្ទុះយ៉ាងជោគជ័យផងដែរ។

ជាក់ស្ដែង នៅក្នុងពិព័រណ៍នារី ដែលកំពុងធ្វើឡើងនៅផ្សារទំនើប AEON 1 ពីថ្ងៃទី8-9-10 ខែមីនា ឆ្នាំ២០២៤ នេះ ក៏មានវត្តមានក្រុមហ៊ុនរបស់កញ្ញាផងដែរ។ កញ្ញា កែវ ម៉ានិច អគ្គនាយិកាផលិតផល Jensssy បានថ្លែងថា ហេតុផលដែលកញ្ញាចូលរួមក្នុងពិព័រណ៍មួយនេះ គឺដើម្បីពង្រីកទីផ្សារផលិតផលថែរក្សាសក់ និង ព្យាបាលសក់ម៉ាក Jensssy ស្របពេល ដែលផលិតផលមកពីកូរ៉េមួយនេះ ក៏ផ្ទុះការគាំទ្រ ដោសារគុណភាព ហើយក៏កំពុងមានទីផ្សារនាំចេញទៅក្រៅប្រទេស។

កញ្ញាថា ក្រោយជួបឧបសគ្គ កញ្ញាកាន់តែដឹងពីមុខជំនួញ ពីរបៀបពង្រឹងទីផ្សារ ហើយបើទោះជាមិនទាន់កំណត់ពីលទ្ធផល តែកញ្ញាមើលឃើញពីសមិទ្ធិផលវិជ្ជមានខុសពីពេលជឿទុកចិត្តតែអ្នកដទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here