កាលពីថ្ងៃទី9 មីនា ឆ្នាំ2024 ក្រុមហ៊ុន Influence Agency បានបើកសម្ពោធ យ៉ាងអធឹកអធម ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។ ដោយឡែកសម្រាប់InFluencers និង អ្នកធ្វើ Content ល្បីៗ ត្រូវគេឃើញបង្ហាញខ្លួនយ៉ាងច្រើនកុះករ ដោយ Influencer និង អ្នកធ្វើ Content មកពីប្រទេសចិន ក៏មានវត្តមានយ៉ាងកុះករណាស់ដែរ។ Influence Agency ដែលបានបើកសម្ពោធនេះ គឺជាក្រុមហ៊ុន ទទួលផលិតវីដេអូ ផ្សព្វផ្សាយពាណិជ្ជកម្ម ដោយរួមមានទាំងសេវាកម្មផ្សព្វផ្សាយលើផ្ទាំងប៉ាណូ និង តាមប្រព័ន្ធឌីជីថលបែបទំនើបៗ។
អ្នកនាង ខែក ចាន់សូរិយា នាយកគ្រប់គ្រងផ្នែកលក់ និងអ្នកគ្រប់គ្រងកម្មវិធី Influence Agency បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ ក៏មានបណ្ដាញសាព័ត៌មាន INNEWS ដែលមានព័ត៌មានថ្មីៗ ទាន់ហេតុការ ក្នុងការផ្ដល់ជូនព័ត៌មាន និង ពង្រីកការផ្សព្វផ្សាយផ្សេងៗ។ ក្រៅពីមានពិធីចុះកិច្ចព្រមព្រៀងបន្ថែមពីលើការបើកសម្ពោធ ក្រុមហ៊ុនក៏មានក្រុមផលិត ដើម្បីបំពេញរាល់តម្រូវការ របស់ម្ចាស់អាជីវកម្មផងដែរ។
ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗ ក្នុងពិធីសម្ពោធក្រុមហ៊ុន Influence Media