កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ ក្រុមហ៊ុន The Strong Winner ដែលជាក្រុមហ៊ុនបណ្ដាញនាំចូលផលិតផលសុខភាពមកពីកូរ៉េ ដោយក្នុងកម្មវិធីនោះ ក្រៅពីភ្ញៀវកិត្តិយសដែលជាអ្នកជំនួញនៅកម្ពុជា ថៃ និង ឡាវ ក៏មានវត្តមានតារាសិល្បៈ ក្រោមការដឹកនាំពីលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង វត្តមានវាគ្មិនជោគជ័យ នៅក្នុងប្រទេសកម្ពុជា និង នៅថៃ មកធ្វើបទបង្ហាញផងដែរ។

លោក Kittakorn Choopaew អ្នករៀបចំកម្មវិធី បានលើកឡើងថា នេះគឺជាជំនួបថ្នាក់ដឹកនាំសំខាន់ៗ របស់ក្រុមហ៊ុន The Strong Winner ដោយក្រៅពីជាជំនួបរវាងដៃគូសហការ ក្រុមហ៊ុនក៏បានអញ្ជើញបុគ្គលឆ្នើមៗ មកពីប្រទេសថៃ និង ប្រទេសឡាវ អោយមកធ្វើបទបង្ហាញផងដែរ។ លោកថា សប្បាយចិត្តដែលទីផ្សារបណ្ដាញរបស់ក្រុមហ៊ុន The Strong Winner កាន់តែមានការទទួលស្គាល់នៅក្នុងទីផ្សារកម្ពុជា។ លោកថា គឺជាកិត្តិយសដែលកម្មវិធីរបស់ខ្លួននៅក្នុងឆ្នាំនេះ ទទួលបានការអញ្ជើញចូលរួមពីគ្រួសារតារាកម្ពុជា ដែលជាក្រុមសិល្បៈល្បីល្បាញមួយនៅកម្ពុជា។ លោកក៏រំពឹងថា នឹងមានការសហការជារួមជាមួយក្រុមសិល្បៈមួយនេះ ខណៈដែលលោកក៏រំពឹងថា លោក ផាត់ តារារដ្ឋ ដែលជាមេក្រុម ក៏កំពុងស្ថិតក្នុងការពិភាក្សាដើម្បីក្លាយជាដៃគូដ៏សំខាន់មួយ របស់ក្រុមហ៊ុន។

LEAVE A REPLY

Please enter your comment!
Please enter your name here