លើកទីមួយ ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានផ្តល់រង្វាន់ផលិតផលម៉ាកហួវៃសរុបជាសាច់ប្រាក់ចំនួន $10,000 ដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមមង្គលការ វិសាលស្រីនៅអគារ ឌឹព្រីមៀរសែនសុខកាលពីយប់មិញនេះ។
រង្វាន់ផលិតផលម៉ាកហួវៃដែលជាចំណងដៃជូនទៅកូនកម្លោះកូនក្រមុំ វិសាលស្រីនា ក្នុងថ្ងៃអាពាហ៍ពិពាហ៍រួមមាន Huawei MatePad Pro, Huawei MatePad 11.5”, Huawei MatePad Air, Huawei MatePad 13.2” ប្រើកម្មវិធី Office កុំព្យូទ័រ Version Free Licence ពេញមួយជីវិត មានអេក្រង់ធំ កម្រាស់ស្តើងដំបូងគេ មាន Keyboard Touchpad ដែលនឹងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃទី 29 មីនា 2024 នេះតែម្តង, កាសឆ្លាតវៃ Huawei FreeClip, កុំព្យូទ័រឆ្លាតវៃ, នាឡិកាឆ្លាតវៃ និង កាសឥតខ្សែហួវៃ រាប់រយរង្វាន់ សរុបជាសាច់ប្រាក់ជាង $10,000។
អ្នកនាង ដា ឡែន ដែលបានឈ្នះរង្វាន់ Huawei MatePad 11.5” បន្ទាប់ពីកោសយករង្វាន់ក្នុងមង្គលការស្រីនាវិសាលបានឲ្យថា “នាងខ្ញុំពិតជារំភើបខ្លាំងណាស់ដែលមានឱកាសឈ្នះ Huawei MatePad 11.5” ព្រោះចង់បានយូរហើយ ចេះតែពុំុំទាន់មានពេលទិញ ហើយឥឡូវចៃដន្យសំណាងល្អតែម្តងមកការស្រីនាវិសាលភ្លាម ឈ្នះភ្លេត អាចវេចថេប្លេតស៊េរីថ្មីនេះទៅវិញ៕
នេះជាលើកទីមួយហើយដែលភ្ញៀវអញ្ជើញមកញុំាការ តែបែរជាទទួលបានរង្វាន់ធំដុំបែបនេះពីក្រុមហ៊ុនហួវៃ! មិនត្រឹមតែភ្ញៀវកិត្តិយសទេ សូម្បីតែតារាប្រុសស្រីល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏មមីដឹកដៃគ្នាមកបើករង្វាន់នៅស្តង់ហួវៃ បន្តកន្ទុយគ្នាផងដែរ ហើយអ្វីដែលកាន់តែពិសេសនោះគឺ ពួកគាត់ចាប់អារម្មណ៍ខ្លាំងទៅលើ Huawei MatePad Pro, Huawei MatePad 11.5”, Huawei MatePad Air, Huawei MatePad 13.2” ស៊េរីថ្មី ប្រើកម្មវិធី Office កុំព្យូទ័រ Version Free Licence ពេញមួយជីវិត មានរូបរាងស្តើងកាន់ស្រួលកាន់ អាចដាក់តាមខ្លួន អេក្រង់ធំត្រជាក់ភ្នែក 13.2” Flexible OLED ដំបូងគេ កម្រិតបង្ហាញច្បាស់ 2.8K ជាមួយនឹងល្បឿនអេក្រង់ 144Hz សូម្បីតែប្អូនប្រុសបង្កើតរបស់ស្រីនាក៏លង់នឹងសមត្ថភាពដ៏អស្ចារ្យរបស់ Huawei MatePad 13.2” នេះផងដែរជាពិសេសគឺ អាចសរសេរ Font Khmer ម៉ាសាលាញ់ ធ្វើបងបទបង្ហាញម៉ាពេញចិត្ត នៅក្នុង Power Point និង ចង់រូបមន្តក្នុង Excel តាមតម្រូវការ ពោលគឺប្រើប្រាស់ដូចកុំព្យូទ័របេះបិទតែម្តង។
កម្មវិធីមង្គលការស្រីនាវិសាល មិនត្រឹមតែផ្តល់ជូនភ្ញៀវកិត្តិយសជក់ចិត្តជាមួយនឹង អាហារឆ្ងាញ់ៗសម្បូរបែប, ការអ៊ុតសន្លឹកឆ្នោតយករង្វាន់ពីក្រុមហ៊ុនហួវៃជាងមួយម៉ឺនដុល្លារប៉ុណ្ណោះទេ កូនកម្លោះកូនក្រមុំ ថែមទាំងបញ្ចេញនូវភាសាស្នេហ៍ ពាក្យសន្យា និង ការសម្តែងរាំជាមួយគ្នាយ៉ាងផ្អែមល្ហែម ធ្វើឲ្យភ្ញៀវក្នុងមង្គលការទាំងមូលរំភើបផង ខ្លាញ់ផង ច្រណែនផង ក្តៅសាច់ផង។