កាលពីថ្ងៃទី 30 ខែមីនាឆ្នាំ 2024 មុននេះ លោកស្រី កែវ ម៉ានិច អគ្គនាយិការរបស់ប្រតិផល ជេនស៊ី បានដឹកនាំក្រុមការងារមកសួរសុខទុក្ខមណ្ឌលកុម៉ារកំព្រាមួយកន្លែងនៅម្ដុំចោមចៅ។ ឃើញថានៅក្នុងកម្មវិធីនោះលោកស្រីបាននាំយកផលិតផលជាច្រើនយកមកចែកជូនប្អូនៗដែលរស់នៅក្នុងមជ្ឈមណ្ឌលផងដែរ។
លោកស្រី កែវ ម៉ានិច បានសំដែងអារម្មណ៍រំភើបរីករាយខ្លាំងមែនទែននៅពេលដែលបានដឹកនាំក្រុមការងារមកចែករំលែកក្តីស្រឡាញ់ជាមួយនឹងប្អូនៗកុមារកំព្រារស់នៅក្នុង មណ្ឌល ដំណឹងល្អទាំងបួន ចំនឹងថ្ងៃខួបកំណើតរបស់អ្នកនាងតែម្ដងដែលធ្វើឲ្យខួបកំណើតនៅក្នុងឆ្នាំនេះកាន់តែមានអត្ថន័យនិងជ្រាលជ្រៅជាខ្លាំង។អ្វីដែលកាន់តែពិសេសនោះគឺ ដោយសារអាយុឆ្នាំនេះ31 ហើយថ្ងៃកំណើតក៏31 ទើបលោកស្រីសម្រេចចិត្តធ្វើនំដល់ទៅ331នំ តំណាងអោយខែ និង ថ្ងៃកើត ដើម្បីយកទៅលេងក្មេងៗ។ នៅក្នុងពិធីនោះ ក៏មានការញាំនំបញ្ចុកជុំគ្នា ច្រៀងលេងសប្បាយៗ និងមានការបរិច្ចាគជាសម្ភារសិក្សា និង ជានំចំណីផងដែរ។
លោកស្រីបន្តទៀតនៅពេលដែលជួបជាមួយក្មេងៗដោយផ្ទាល់ ធ្វើអោយលោកស្រីមានភាពក្ដុកក្ដួលចិត្តយ៉ាងខ្លាំង ជាពិសេសនៅពេលតំណាងក្មេងៗ បានរៀបរាប់ពីជីវិតកំព្រា កាបែកបាក់ឪពុកម្តាយក្នុងពេលនោះ។ នៅក្នុងកម្មវិធីផងដែរលោកស្រី កែវ ម៉ានិច រៀបរាប់ពីអារម្មណ៍ក្ដុកក្ដួល ទាំងអួលដើមករ ដើម្បីលើកទឹកចិត្តដល់ក្មេងៗអោយមានការតស៊ូជាច្រើន។
លោកស្រីថា នេះជាលើកទី3ហើយ ដែលលោកស្រីបានយកថ្ងៃកំណើត មកផ្ដល់ស្នាមញញឹមដល់កុមារកំព្រា ហើយក៏នាងបន្តចែករំលែកក្ដីស្រលាញ់បែបនេះ ដើម្បីអោយក្មេងៗដែលខ្វះភាពកក់ក្ដៅ មានស្នាមញញឹម។ នេះក៏ចាត់ទុកថា គឺជាអនុស្សាវរីយ៍មួយដ៏ល្អផងដែរ ដែលគ្រួសារ ជេនស៊ី បានធ្វើ ដែលបង្ហាញយ៉ាងច្បាស់ថា បើទោះជាធ្វើអាជីវកម្មដើម្បីផលចំណេញក៏ពិតមែន តែផលិផល ជេនស៊ី តែងតែយកចិត្តទុកដាក់ចំពោះសង្គម រួមមានកុមារកំព្រា និង អ្នកដែលមានជីវភាពខ្ដត់ខ្សោយ។