កាលពីថ្ងៃ19 មេសា ឆ្នាំ2024 លោកអគ្គនាយក K01 ក្រុមហ៊ុនអចលនទ្រព្យ K01 បានដឹកនាំក្រុមការងារ និង BA ដែលបានតែងតាំងល្បីៗ ចុះទៅបើកគម្រោងលក់ធំមួយ នៅខណ្ឌច្បារអំពៅ ដោយនោះគឺជាគម្រោងផ្ទះចំនួន12ល្វែង ជាប់ផ្លូវក្រុមហ៊ុន Tiger 30ម៉ែត្រ ដែលជាប្រភេទផ្ទះអាជីវកម្មល្អ និង មានតម្លៃក្រោមទីផ្សារ។

លោក K01 បានលើកឡើងថា នេះគឺជាគម្រោងធំមួយនៅខ័ណ្ឌច្បារអំពៅ ដែលគ្រប់គ្រងដោយ BA លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា ដោយម្ចាស់បុរីបានប្រគល់មួយគម្រោងជូនក្រុមហ៊ុន K01 តែម្ដង ទើបលោក K01 បានដឹកនាំកូនក្រុម និង BA សំខាន់ៗ ទៅបើកគម្រោងលក់យ៉ាងកក្រើកតែម្ដង។ នេះជាគម្រោងធំមួយ នៅជាប់ផ្លូវធំ ផ្លូវ Tiger ដែលហ៊ុំព័ទ្ធដោយផ្សារទំនើប ទូរទស្សន៍ហង្សមាស ឃ្លាំងទំនិញ ហាងទំនិញ ហើយជាផ្ទះអាជីវកម្មបែរមុខទៅកើត មានមុខផ្ទះជាង10ម៉ែត្រ និង មានតម្លៃទាបជាទីផ្សាររហូតដល់40ភាគរយ។ BA សំខាន់ៗនៅក្នុងថ្ងៃនោះ រួមមាន លោក ផាត់ តារារដ្ឋ ដែលជាម្ចាស់តំ

បន់ នាយតាក់ស៊ី កញ្ញា ណានណាន អ្នកនាង អ៊ីត លោក ដារ័ត្ន លោក ចាន់ មករា និង ក្រុមការងារឆ្នើមៗជាច្រើនទៀត ដោយពួកគាត់ម្នាក់ៗ សុទ្ធតែបានផលិតវីដេអូ ដើម្បីផ្សព្វផ្សាយ ពីផ្ទះអាជីវកម្មទាំង12ល្វែងនោះ។ លោក ផាត់ តារារដ្ឋ និង លោក K01 ក៏បានចុះថតគម្រោងមួយចំនួន ដែលម្ចាស់ផ្ទះ ម្ចាស់ដី ដែលបានទុកចិត្តអោយក្រុមហ៊ុនឈរលក់អោយផងដែរ។ ជាមួយនឹងការប្រកាសបើកលក់គម្រោងធំនៅខ័ណ្ឌច្បារអំពៅនេះ លោក K01 ក៏បានប្រកាសថា សម្រាប់ម្ចាស់ផ្ទះ ម្ចាស់ដី ម្ចាស់គម្រោង ដែលចង់លក់អចលនទ្រព្យ និង រថយន្ត គឺអាចទាក់ទងបាន តាមរយៈលេខតេលេក្រាម 089 25 36 36។

LEAVE A REPLY

Please enter your comment!
Please enter your name here