ខណៈដែលជំនួញកាន់តែរីកចំរើន បន្ទុកនៃការរ៉ាប់រងកាន់តែច្រើន តែថៅកែប្រុសថៅកែស្រី ផលិតផលម៉ាហូ នៅតែមានពេលសម្រាប់គ្រួសារ ដោយគេឃើញអ្នកទាំងពីរដឹកដៃកូនៗ និង សមាជិកគ្រួសារ ទៅលេងនៅប្រទេសសិង្ហបុរី និង ម៉ាឡេស៊ី យ៉ាងរំភើយ។
រូបភាពជាច្រើនសន្លឹក ដែលបង្ហោះដោយ លោកស្រី គ្រុយ រដ្ឋា និងស្វាមី ដែលជាម្ចាស់ក្រុមហ៊ុន ម៉ានីហន ខេមបូឌា បង្ហាញនូវរូបភាពផ្អែមល្ហែម យ៉ាងកក់ក្ដៅជាមួយគ្រួសារ និង កូនៗ ដែលធ្វើអោយគេមើលឃើញភ្លាមថា ទន្ទឹមនឹងស្រលាញ់ភាពជោគជ័យ ស្រលាញ់លុយ ស្រលាញ់ការប្រកួតប្រជែង តែក៏ត្រូវយកចិត្តទុកចំពោះជីវិតអាពាហ៍ពិពាហ៍ ចំពោះកូនៗ និង គ្រួសារផងដែរ ដើម្បីអោយជីវិតទាំងមូលអាចទទួលជោគជ័យដោយរលូន ដោយជោគជ័យទាំងជំនួញ ទាំងជីវិតស្នេហា និង សុភមង្គលគ្រួសារ។
លោកស្រី និង ស្វាមី ក៏ត្រៀមដឹកនាំក្រុមគ្រួសារម៉ាហូ ទៅទស្សនកិច្ចនៅប្រទេសជប៉ុននាពេលខាងមុខផងដែរ ដើម្បីពង្រឹងមុខជំនួញអោយកាន់តែខ្លាំង។