ខុសពីអ្នកជំនួញមួយចំនួន ដែលផ្ដោតតែរឿងអាជីវកម្ម តែម្ចាស់ហាងសែនសប្បាយហ្គោលឌិន នៅខាងក្រោយស្ដាតចាស់ នៅសៀមរាប លោក កា ធី នៅតែយកចិត្តទុកដាក់នឹងការសប្បុរសធម៌ ដោយតែងបរិច្ចាគថវិកាផ្ដល់ជាអំណោយ ដល់អ្នកខ្សត់ខ្សោយជាងខ្លួនជាប្រចាំ។ ជាក់ស្ដែង គេឃើញលោកនាំយកអំណោយ និង ថវិកាជាច្រើន ទៅចែកជូនដល់គ្រួសារខ្សត់ខ្សោយជាច្រើនគ្រួសារនៅខេត្តសៀមរាប ដោយលោកបានបង្ហោះដោយភ្ជាប់ឃ្លាថា រកស៊ីខ្លះធ្វើបុណ្យខ្លះ ដែលធ្វើអោយស្គាល់លោក សរសើរយ៉ាងខ្លាំង ចំពោះជំហររបស់លោក។

ម្ចាស់ហាងរូបនេះ ក៏ត្រូវគេស្គាល់ថាមានទំនាក់ទំនងជិតស្និទ្ធិជាមួយតារាល្បីៗជាច្រើន ជាពិសេសគឺជាមួយ ស្ថាបនិកគ្រួសារតារាកម្ពុជាផងដែរ ទើបគេមើលឃើញលោកកាន់តែល្បីនៅលើបណ្ដាញសង្គម ក្នុងនាមជាម្ចាស់ជំនួញ ដែលមានទំនាក់ទំនងល្អជាមួយអ្នកសិល្បៈ និង មានសកម្មភាពច្រើន ក្នុងការជួយសង្គម។ លោកក៏ត្រូវគេដឹងថាលេចមុខច្រើនណាស់ដែរ ក្នុងការជួយដល់កុមារកំព្រា និង ការបរិច្ចាគនានា ដែលធ្វើអោយគេមិនសរសើរមិនបានពីទឹកចិត្តលះបង់នូវធនធានផ្ទាល់ខ្លួនរបស់លោកជាហូរហែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពីម្ចាស់ហាងសែនសប្បាយហ្គោលឌិន នៅខាងក្រោយស្ដាតចាស់ ខេត្តសៀមរាប ដ៏ល្បី លោកក៏មានអាជីវកម្មផ្សេងទៀតផងដែរ ដូចជាមានជំនួញលក់ ទឹកត្រចៀកកាំវិមានត្រចៀកកាំ និង អាជីវកម្មមួយចំនួនទៀត។ ដោយឡែកហាងសែនសប្បាយហ្គោលឌិន របស់លោក ក៏ជាហាងល្បីឈ្មោះមួយប្រចាំខេត្តសៀមរាបផងដែរ ដោយសារតែលក់គ្រប់មុខមុខម្ហូប រួមទាំងគ្រឿងក្លែម សុទ្ធតែមានរសជាតិឆ្ងាញ់ និង មានតម្លៃធូរ ហើយសំខាន់គឺមានលក់ទាំងបបរ-សទល់ភ្លឺ ដែលភ្លៀវចេញចូលសៀមរាប ទៅគាំទ្រមិនដាច់ ពិសេសក្រុមតារាល្បីៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here