កាលពីរាត្រីថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2024 ថ្មីៗនេះ ក្រុមហ៊ុន HONOR CAMBODIA បានប្រារព្ធពិធីបើកសម្ភោធជាផ្លូវការនូវ Model ទូរស័ព្ទសេរីថ្មីរបស់ក្រុមហ៊ុន ដែលត្រូវបានគេឱ្យឈ្មោះថាជា ស្តេចថត Portrait ហនណឺ ពីររយ ស៊េរី ហ្វាយជី (HONOR 200 Series 5G) គឺ ហនណឺ ពីររយ ហ្វាយជី (HONOR 200 5G) Memory 256ជីហ្គាបៃ តម្លៃ 369ដុល្លារ និង Memory 512ជីហ្គាបៃតម្លៃ 399ដុល្លារ រីឯ ហនណឺ ពីររយ ប្រូ ហ្វាយជី (HONOR 200 Pro 5G) តម្លៃ 549$ ថែមកាដូកក្រើក។


អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត Model HONOR 200 5G Series នេះត្រូវបានគេកត់សម្គាល់ថាមានតារាតំណាងដែលជា BA Internationalសុទ្ធតែល្បីៗលំដាប់ក្នុងនោះរួមមានលោក Yang Yang ដែលជាតារាតំណាងប្រចាំឱ្យក្រុមហ៊ុន HONOR នៅឯប្រទេសចិន និង កញ្ញា Engfa Waraha The 1st runner up Missgrand International 2022 ក៏មានវត្តមានជាតារាតំណាងប្រចាំឱ្យក្រុមប៊ុននៅប្រទេសថៃផងដែរ។ ដែលនេះធ្វើឱ្យអ្នកគាំទ្រក៏ដូចជាអតិថិជនកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាស់នូវ Model ទូរស័ព្ទពីក្រុមហ៊ុន HONOR ទាំងគុណភាព និង កេរ្តិ៍ឈ្មោះបោះសម្លេងពាសពេញទីផ្សាក្រៅប្រទេស។  

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 11 កក្កដា ឆ្នាំ 2024 អតិថិជនអាចធ្វើការកម្ម៉ង់ ស្មាតហ្វូនស៊េរីថ្មី (HONOR 200 Series 5G )ហនណឺ ពីររយស៊េរីហ្វាយជី នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេស។ (HONOR 200 Series 5G )ហនណឺ ពីររយស៊េរីហ្វាជី ស្តេចថត ផត ទ្រេត ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងនូវរូបរាងស៊ីវិល័យទាន់សម័យបំពាក់បន្ទះអេក្រង់ OLED (អូឡេត) ដែលមានគែមកោង ទំហំ 6.7-អ៊ីញ (ប្រាំមួយ ចុច ប្រាំពីរ អ៊ីញ) ជាមួយល្បឿនអេក្រង់ 120ហឺត ភ្ជាប់នូវបច្ចេកវិទ្យាការពារភ្នែកកម្រិតខ្ពស់ 150% មានកាមេរ៉ា AI 50MP 3គ្រាប់ (កាមេរ៉ា អេអាយ ហាសិបមេហ្គាភិកស៊ែល៣គ្រាប់)  មានសេនស័រធំជិតមួយអ៊ីញ ភ្ជាប់មុខងារ AI Portrait (អេ អាយ ផតទ្រេត) ថតរូបបែបស្ទូឌីយោ បំពាក់នូវបន្ទះឈីប Snapdragon 8s Gen3 (បំពាក់នូវបន្ទះឈីប ស្នេបដ្រាហ្គន ប្រាំអេស ជំនាន់ទី៣)។

ចំណែកទំហំថ្ម ៥២០០ មីលីអំពែម៉ៅង កម្លាំងសាកថ្ម ១០០វ៉ាត់ សាក១៥នាទី បាន៥០% និង បច្ចេកវិទ្យា Wireless Charge 66W (វ៉ាយ អឺ លេស ឆាច់ ហុកសិបប្រាំមួយវ៉ាត់) សាក ៣០នាទី បាន ៦០% ជាពិសេសមានបំពាក់នូវប្រព័ន្ធទប់កម្តៅ ពីរ ចុច សូន្យ ថែមទៀតផង។   សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកម្ម៉ង់ទុកមុនចាប់ពីថ្ងៃនេះរហូតដល់ 11កក្កដា 2024 ស្តេចថត ផតទ្រេត ហនណឺ ពីររយ ហ្វាយជី (HONOR 200 5G) Memory 256ជីហ្គាបៃ តម្លៃ 369ដុល្លារ និង Memory 512GB តម្លៃ 399ដុល្លារ នឹងទទួលបាន កាសឥតប្លូធូ Case (ខេស) និង ស្រ្គីនការពារ រីឯ ហនណឺ ពីររយ ប្រូ ហ្វាយជី (HONOR 200 Pro 5G) តម្លៃ 549$ នឹងទទួលបាននាឡិ GS3 (ជីអេសស្រ៊ី) ខេស និង ស្គ្រីការពារ)។

នៅក្នុងថ្ងៃសម្ភោធនេះផងដែរក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ដៃគូសហការដែលជាតំណាងចែកចាយម្ចាស់ហាងទូរស័ព្ទមកពីបណ្ដាររាជធានីខេត្តក្រុងដើម្បីមកអបអរសាទរ និង ទទួលជ្រាបព័ត៌មានអំពីការបើក preorder ជូនដល់អតិថិជន ដែលកម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅឯ ដឹព្រីមៀសែនសុខយ៉ាងអធឹកអធម។

LEAVE A REPLY

Please enter your comment!
Please enter your name here