កាលពីថ្ងៃទី២៧ និង ២៨ កក្កដា ឆ្នាំ២០២៤ គេឃើញម្ចាស់អាជីវកម្មផ្សេងគ្នាជាច្រើនស្ថាប័ន បានធ្វើដំណើរទស្សនកិច្ច ទៅសម្រាកលម្ហែកាយ នៅក្នុងគម្រោង ពៅបូភ័ក្ត្រគូលែនហូម ដែលជាតំបន់លក់ដី និង ផ្ទះលម្ហែកាយជាប់ជើងភ្នំគូលែនដ៏មានសក្កានុពល នៅខេត្តសៀមរាប។ ម្ចាស់ជំនួញដែលគេឃើញមានវត្តមាន នាឱកាសនោះរួមមាន លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មាន ផ្ទះតារា និង ក្រុមគ្រួសារ, អ្នកនាង ម៉ន ថារ័ត្ន ម្ចាស់គ្លីនិកកែសម្ផស្ស EM Beauty Clinic , ម្ចាស់ប្រេន អូននាថទឹកល្បៀតខ្មែរ , និង ម្ចាស់ជំនួញផ្សេងទៀត ដែលរួមមានអ្នកលក់គ្រឿងសំណង់ និង អ្នកធ្វើការនៅក្នុងប្រទេសចិនជាដើម។

ក្រៅពីច្រៀងរាំ ក្រោមភ្នក់ភ្លើង និង ជប់លៀងយ៉ាងសប្បាយរីករាយ ម្ចាស់អាជីវកម្មទាំងអស់ ក៏បានបោះតង់ និង ស្នាក់នៅក្នុងផ្ទះលម្ហែកាយ នៅក្នុងគម្រោងមួយនេះ ប្រកបដោយភាពសប្បាយរីករាយផងដែរ ខណះដែលគម្រោងនេះ ក៏ជាចំណុចកណ្ដាលនៃទីតាំងអភិវឌ្ឍន៍ធំៗ និង ស្ថិតនៅទីប្រជុំជនដែលមានភាពអ៊ូអរ ហើយជាទីទួលរាបស្មើដែលអាចមើលឃើញភ្នំគូលែនបានរហូតដល់ជើងភ្នំខាងក្រោម ដែលអំណោយផលបំផុតសម្រាប់ ការសម្រាកលម្ហែកាយ ដែលចង់គយគន់ទេសភាពភ្នំគូលែន បានពេញមួយថ្ងៃ។ ម្ចាស់ជំនួញ ដែលបានបំពេញទស្សនកិច្ចនៅក្នុងគម្រោងនេះ ក៏សុទ្ធតែបានទិញដីលម្ហែកាយនៅក្នុងគម្រោងនេះ ស្របពេលដែលម្ចាស់គម្រោង ក៏ណាត់អោយម្ចាស់ឡូតិ៍នីមួយៗ មកទទួលដីលម្ហែ និង មកមើលគម្រោងដោយផ្ទាល់ ដើម្បីអោយដឹងថា តើគម្រោងមានការអភិវឌ្ឍន៍កម្រិតណា។

លោក ផាត់ តារារដ្ឋ ដែលបានទៅដល់គម្រោង បង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំង នៅពេលដែលបានឃើញបរិយាកាសគម្រោងដោយផ្ទាល់ ស្របពេលដែលលោក នឹងភរិយា ក៏បានជាវដីលម្ហែនៅក្នុងគម្រោង ចំនួន២ប្លង់ គឺមួយប្លង់ជាប់ផ្លូវ៣០ម៉ែត្រ និង មួយប្លង់ទល់គូទគ្នាហើយបែរមុខទៅផ្លូវ១០ម៉ែត្រម្ខាងទៀត ដែលមានទំហ៊ំ ៧ គុណនឹង ៤៣ ហើយជាប់ផ្លូវសងខាង។ ដោយឡែកម្ចាស់ជំនួញផ្សេងទៀត ក៏សុទ្ធតែបានជាវដីលម្ហែនៅក្នុងគម្រោងនោះដូចគ្នា ដូចជា ថៅកែ EM Beauty Clinic បានទិញឡូតិ៍ជាប់ផ្លូវរដ្ឋ៣០ម៉ែត្រ បែរមុខទៅភ្នំចំនួន២ឡូតិ៍ជាប់គ្នា, អ្នកនាង នួន សាណា សមាជិកគ្រួសារតារាកម្ពុជា ទិញដីលម្ហែមួយឡូតិ៍បែរមុខទៅភ្នំ, ម្ចាស់ផលិតផល អូននាថទឹកល្មៀតខ្មែរ ទិញចំនួន៤ឡូតិ៍ជាប់គ្នា , អ្នកស្រី ដា ម្ចាស់ហាងគ្រឿងសំណង់បានកក់២ឡូតិ៍ និង គម្រោងចង់យក៦ឡូត៍ តែគ្មានឡួតិ៍ជាប់ៗគ្នា និង ម្ចាស់ជំនួញផ្សេងទៀត ដែលបានរួមដំណើរទៅជាមួយ ក៏សុទ្ធតែកំពុងក្លាយជាម្ចាស់ផ្ទះលម្ហែ និង ដីលម្ហែមួយនេះ។

លោកស្រី វិន ច័ន្ទបូភ័ក្ត្រ ម្ចាស់គម្រោង បានលើកឡើងថា នេះគឺជាគម្រោង ដែលមានសក្កានុពលខ្លាំង ហើយគម្រោងទាំងមូល ក៏សល់ដីលម្ហែមិនច្រើនផងដែរ ទើបលោកស្រីចាត់ទុកថា វត្តមានទិញទាន់របស់ម្ចាស់ជំនួញដែលមកទស្សនកិច្ចនេះ គឺជារឿងដ៏ល្អ ដោយសារតែគម្រោងទាំងមូលគឺជាចំណុចប្រសព្វនៃព្រលានថ្មី ប្រាសាទបេងមាលា បាគងភូមិខ្ញុំ និងកន្លែងកម្សាន្តធំៗផ្សេងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here