មិនត្រឹមតែផលិតផលិតផលពីល្មៀត ពីពន្លៃ និង ខ្ញី ដើម្បីសុខភាព ក៏ដូចជាអោយដំណាំទាំងនេះ របស់ខ្មែរ មានតម្រូវការទីផ្សារប៉ុណ្ណោះទេ ម្ចាស់ប្រេនអូននាថទឹកល្មៀតខ្មែរ លោកស្រី រដ្ឋ ស៊ីណាត ក៏បានបោះទុនដាំល្មៀតជាច្រើនហិកតា នៅលើដីចម្ការផ្ទាល់ខ្លួន នៅក្នុងស្រុកលើកដែក ខេត្តសៀមរាប ផងដែរ ដើម្បីអោយអោយបងប្អូននៅក្នុងតំបន់នោះ មានការងារធ្វើ តាមរយៈអោយពួកគាត់មកដាំដុះ និង ថែទាំ។
លោកស្រី រដ្ឋ ស៊ីណាត ម្ចាស់ប្រេន បានដឹកនាំក្រុមការងារ និង ភ្នាក់ងារសារព័ត៌មានផ្ទះតារា ចុះទៅផ្ដិតទិដ្ឋភាពដោយផ្ទាល់ ក្នុងពេលលោកស្រីទៅបង្ហាញចម្ការល្មៀត ដែលត្រៀមនឹងប្រមូលផល ដើម្បីប្រាកដថា ម៉ើមល្មៀតដែលដាំបាន ជាផលដែលគ្មានជាតិគីមី ឬ ប្រើជីជំរុញផល ដែលអាចនឹងមានផលប៉ះពាល់ណាមួយ នៅពេលកែច្នៃជាទឹកល្មៀត ជាស្ក្រាប់ល្មៀត ឬ ជាម៉ាស់ល្មៀត ដែលសុទ្ធតែមានប្រយោជន៍ចំពោះអ្នកប្រើប្រាស់នោះ។ លោកស្រីកំពុងត្រៀមពង្រីកផលដំណាំអោយធំ ដើម្បីផ្គត់ផ្គង់តម្រូវការផ្ទាល់ខ្លួន ជៀសវាងការបង្កើនតម្រូវការ ហើយបង្ខំចិត្តទិញផលពីកសិករដែលមិនស្គាល់ប្រវត្តិ ក្នុងការដាំដុះ។
លោកស្រីថា រាល់ថ្ងៃផលល្មៀត ពន្លៃ និង ខ្ញី ត្រូវបានកុងត្រាទិញពីកសិករនៅខេត្តបាត់ដំបង ហើយក្រោយការបោះទុនធ្វើជាចម្ការដោយខ្លួនឯងនេះ គឺមិនមែនមានន័យថាកាត់បន្ថយ ឬ ឈប់ទិញផលពីកសិករនៅខេត្តបាត់ដំបងទេ តែដើម្បីបំពេញតម្រូវការកុំអោយពិបាកទិញផលពីកសិករផ្សេង ដែលលោកស្រីមិនដឹងពីប្រវត្តិ ក្នុងការដាំដុះ។ មកដល់សព្វថ្ងៃលោកស្រីថា ផលិតផលខ្ញី ពន្លៃ និង ល្មៀត ផលិតបានជាផលិតផលសុខភាព កំពុងពេញនិយមយ៉ាងខ្លាំង ពិសេសផលិតផល ទឹកល្មៀតពន្លៃទឹកឃ្មុំ ដែលហូបជាប្រចាំ ជួយអោយស្រ្តីមករដូវទៀងទាត់ ជួយស្ត្រីកូនខ្ចីឆ្អិនសរសៃល្អ ទឹកល្មៀតដូងក្រអូប ហូបជាប្រចាំជួយអោយគេងលក់ស្រួល សាច់ចាំក្មេងជាងវ័យ និង ទឹកខ្ញីល្មៀតទឹកឃ្មុំ ជួយកម្ចាត់ជាតិពុលក្នុងថ្លើម កម្ចាត់ជាតិខ្លាញ់ និង ជួយការពារប្រព័ន្ធភាពស៉ាំ ក្នុងរាងកាយ។