ក្រោយពីឆ្លងផុតខួបកំណើត កាលពីថ្ងៃទី៥ សីហា ឆ្នាំ២០២៤ លោកស្រី វិន ច័ន្ទបូភ័ក្ត្រ ម្ចាស់គម្រោងលម្ហែកាយប្រចាំខេត្តសៀមរាប Pov Bopheak Kulen Home ត្រូវគេកត់សម្គាល់ថា កាន់តែមានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយក្រៅពីឃើញដៃគូសហការរាប់មិនអស់ជូនពរខួបកំណើត និង Surprise ខួបកំណើត លោកស្រីក៏ទទួលបានភាពលេចធ្លោរផងដែរ ក្នុងកិច្ចប្រជុំទ្រង់ទ្រាយធំរបស់ BNI ។
លោកស្រីត្រូវបានគេប្រកាសថាទទួលបានពាន៣ នៅក្នុងកិច្ចប្រជុំនោះ ដែលបង្ហាញកាន់តែច្បាស់ថា លោកស្រីគឺជាស្ត្រីម្ចាស់ជំនួញ ដែលមានសក្កានុពលខ្លាំង ក្នុងការទំនាក់ទំនង និង ក្នុងការពង្រីកមុខជំនួញ។ ការកត់សម្គាល់នេះ ក៏ស្របពេលដែល គម្រោងដីលម្ហែរបស់លោកស្រី នៅជើងភ្នំគូលែនក៏នៅតែដំណើរការលក់ ទាំងដែលគម្រោងមួយចំនួនថ្ងូររឿងអាជីវកម្ម។ លោកស្រី វិន ច័ន្ទបូភ័ក្ត្រ បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចមិនមែនជាឧបសគ្គរបស់ម្ចាស់ជំនួញនោះ តែអ្វីដែលសំខាន់គឺត្រូវចេះស្វែងរកជោគជ័យនៅក្នុងបញ្ហា និង ត្រូវធ្វើបញ្ហាក្លាយជាឱកាស។