ក្រោយកាត់ខ្សែបូរបើកដំណើរការភ្លាម ហាងលក់សំលៀកបំពាក់ VCam Fashion ដែលមានទីតាំងនៅជាប់ Lucky បឹងត្របែក ទល់មុខក្រុមហ៊ុន Seatell បានប្រកាសប្រូម៉ូសិនសភ្លាម ចែកសម្លៀកបំពាក់ហ្វ្រីរហូតដល់១ពាន់ឈុត សម្រាប់អ្នកទៅទទួល Coupon ដល់ហាង ដោយ Coupon មួយទទួលបានការបញ្ចុះតម្លៃ៣ដុល្លារ និង អាចដាក់កន្ទុយ Coupon ចាប់ឆ្នោតរង្វាន់ធំជាច្រើន ដោយរង្វាន់ធំទី១ គឺរើសបានសម្លៀកបំពាក់១០ឈុត ដោយមិនចំណាយប្រាក់ចំនួន១០រង្វាន់ និង រង្វាន់ធំបន្ទាប់ គឺទទួលបានសម្លៀកបំពាក់៥ឈុត ចំនួន២០រង្វាន់។
ក្នុងនោះទំនិញក្នុងហាង ពោលគឺសំលៀកបំពាក់គ្រប់ប្រភេទ ក៏មានការបញ្ចុះតម្លៃពី១០ ទៅ៥៩ភាគរយ នឹកស្មានមិនដល់ផងដែរ។ អ្វីដែលសំខាន់ សម្រាប់អ្នកទៅកាន់ហាង១០០០នាក់ដំបូង នឹងទទួលបានមួយឈុតហ្វ្រី រាល់ការជាវសំលៀកបំពាក់ត្រឹមតែមួយ នៅក្នុងហាង។ ប្រូម៉ូតហ្សិននេះ នឹងមានសុពលភាព ចាប់ពីថ្ងៃទី១១ សីហា រហូតដល់ថ្ងៃទី១៥ សីហា ដោយឈុតសំលៀកបំពាក់ ក៏សុទ្ធតែជាឈុត Primium បែបអភិជន និង ធានាសាច់ក្រណាត់។
ក្រោយការបញ្ចុះតម្លៃនេះ គេឃើញឈុតប្រណិតជាច្រើន ត្រូវបានបញ្ចុះនៅក្រោមតម្លៃ១០ដុល្លារប៉ុណ្ណោះ ទើបហាងលក់សំលៀកបំពាក់ VCam Fashion ដែលចម្រុះដោយឈុតរបស់នារីយុវ័យ និង ស្ត្រីបែបថ្លៃថ្នូរមួយ កំពុងចាប់អារម្មណ៍ខ្លាំង ជាមួយនឹងប្រូម៉ូហ្សិន ដើម្បីស្វាគមន៍ការបើកដំណើរការដំបូងៗនេះ៕