កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនសេងហាន បានប្រារព្ធខួប៦ឆ្នាំយ៉ាងអធឹកអធម ដោយការរៀបចំឆ្នាំនេះ ក្រុមហ៊ុនបានបង្ហាញអោយឃើញនូវភាពរីកចំរើនរបស់ក្រុមហ៊ុនខុសពីឆ្នាំមុនៗ ដោយក្នុងពិធីទាំងមូល គេឃើញមានរួមបញ្ចូលជាមួយនឹងពិធីសំខាន់ៗជាច្រើនរួមមាន ការប្រកាសពីការនាំចូលគ្រឿងសម្អាង ដែលមានតាំងពីផលិតផលសក់រហូតដល់ផលិតផលស្បែក ដែលកាលពីឆ្នាំកន្លងទៅក្រុមហ៊ុនមានលក់តែផលិតផលសុខភាព។

ប្រកាសពីដៃគូសហការ និង ការពង្រីកសាខានៅក្នុងប្រទេសថៃក្នុងខេត្តបុរីរ៉ាំ ពិធីបំពាក់ជូនដល់បុគ្គលឆ្នើម ការផ្ដល់ជូននូវដីជាច្រើនឡូតិ៍ជាការលើកទឹកចិត្ត ពិធីប្រកាសតែងតាំង BA ជាលើកដំបូង និង ពិធីចុះហត្ថលេខាចាប់ដៃជាមួយ ក្រុមហ៊ុន ពូយុត្តធួរជាដើម។ សកម្មភាពដែលបង្ហាញនៅក្នុងពិធីខួបនេះ ស្ដែងកាន់តែច្បាស់ពីការរីកចំរើនរបស់ក្រុមហ៊ុន នៅក្នុងកាលៈទេសៈ ដែលសេដ្ឋកិច្ចរបស់ពិភពលោកមិនទាន់ល្អនៅឡើយ។ 

លោកឧកញ៉ា យ៉ន សេងហាន បានចាត់ទុកថា នៅក្នុងកាលៈទេសៈដែលក្រុមហ៊ុនមួយចំនួនពិបាកទៅមុខ តែក្រុមហ៊ុនសេងហាន នៅតែអាចពង្រីកសាខា បង្កើនទីផ្សារចែកចាយ ហើយអាចនាំចូលផលិតផលបានកាន់តែច្រើននាពេលចុងក្រោយ គឺជាជោគជ័យធំណាស់ ដែលលោកឧកញ៉ា និង ភរិយាធ្វើបាន។ នោះគឺដោយសារតែក្រុមហ៊ុនមានភាពស្មោះត្រង់ និង លក់ជូនតែផលិតផលដែលមានគុណភាព ដែលធ្វើអោយអ្នកគាំទ្រនៅតែមានទំនុកចិត្ត។

ក្នុងពេលខាងមុខ ក្រុមហ៊ុនក៏នឹងពង្រីកទីផ្សារទៅកាន់ប្រទេសផ្សេងទៀត និង បន្តទៅកាន់ខេត្តផ្សេងទៀត បន្ទាប់ពីទទួលជោគជ័យក្នុងការបើកសាខានៅខេត្តបុរីរ៉ាំប្រទេសថៃផងដែរ។

ខាងក្រោមនេះ គឺជាទិដ្ឋភាពខ្លះៗ ក្នុងពិធីខួប៦ឆ្នាំរបស់ក្រុមហ៊ុនសេងហាន ដែលទើបបញ្ចប់។

LEAVE A REPLY

Please enter your comment!
Please enter your name here