ក្នុងពិធីខួប៦ឆ្នាំរបស់ក្រុមហ៊ុនសេងហាន តំណាងជាន់ខ្ពស់របស់ក្រុមហ៊ុន Oppa Nuna ដែលរួមមានលោក អេរិក និង លោកស្រី ចៅ ម៉ូលី ម្ដាយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ជាអ្នកគ្រប់គ្រង ក៏បាននាំយកកន្ត្រកផ្កា និង ដឹកនាំ BA សំខាន់ៗទៅចូលរួមផងដែរ។ ក្នុងនោះ BA របស់ផលិតផល Oppa Nuna ដែលជាផលិតផលមកពីកូរ៉េ ក៏ដើរបង្ហាញម៉ូតផលិតផល និង បង្អួតសម្រស់ ធ្វើអោយមានការចាប់អារម្មណ៍ផងដែរ។
លោក អេរិក ម្ចាស់ក្រុមហ៊ុន Oppa Nuna Cambodia បានអះអាងថា ហេតុផលដែលលោកដឹកនាំ BA យកទៅអបអរ និង ដើរម៉ូដនៅក្នុងពិធីនោះ គឺដោយសារតែក្រុមហ៊ុន Oppa Nuna និង ក្រុមហ៊ុនសេងហាន គឺជាដៃគូសហការជាមួយគ្នា ដោយលោកបានចាត់ទុកថា ការចាប់ដៃជាមួយក្រុមហ៊ុនសេងហាន បានជួយជំរុញអោយផលិតផល Oppa Nuna ផ្ទុះការគាំទ្រកាន់តែខ្លាំង ជាពិសេសដោយសារតែលោកឧកញ៉ា យ៉ន សេងហាន មានភ្នាក់ងារលក់ និង ចែកចាយច្រើនស្រាប់ នៅទូទាំងប្រទេស។
លោកថា ជា១ឆ្នាំដែលក្រុមហ៊ុនបាននាំចូលគ្រឿងសម្អាងមកពីកូរ៉េ បានធ្វើអោយទីផ្សារផលិតផលកាន់តែមានសន្ទុះឈានមុខ ហើយចាប់តាំងពីលោក និង ដៃគូសហការ គឺលោកស្រី ចៅ ម៉ូលី បានជ្រើស BA អោយជួយជំរុញការផ្សព្វផ្សាយ គឺតម្រូវការកុម្ម៉ង់ទិញ កាន់តែកើនជាងមុន ខណៈដែលលោកកំពុងពង្រីកទីផ្សារអោយកាន់តែទូលាយ និង កំពុងសំលឹងមើលទៅកាន់ទីផ្សារក្រៅប្រទេស។ លោកកាន់តែសប្បាយចិត្តដែលជ្រើសបានសុទ្ធតែ BA ក្មេងៗពូកែៗ ដូច្នេះហើយទើបក្នុងពិធីខួប៦ឆ្នាំរបស់ដៃគូសហការ គឺក្រុមហ៊ុនសេងហាន គឺលោកក៏យក BA ឆ្នើមៗទាំងនោះ យកមកបង្អួតសម្រស់ ហើយឃើញថា ពួកគេធ្វើបានល្អ ហើយទទួលបានការគាំទ្រ។