ក្រៅពីមានកម្មវិធីជាច្រើន នៅក្នុងពិធីខួប៦ឆ្នាំ ក្រុមហ៊ុនសេងហាន ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទេសចរណ៍ពូយុត្តិធួរផងដែរ ដែលនេះគឺជាការបង្កើតសេវាកម្មថ្មីមួយ បន្ថែមពីលើជំនួញរបស់ក្រុមហ៊ុនដែលមានស្រាប់។ ការសម្រេចចុះកិច្ចព្រមព្រៀងនេះ គឺបន្ទាប់ពីលោកឧកញ៉ា យ៉ន  សេងហាន និង លោកជំទាវ ចង់ចូលរួមលើកស្ទួយវិស័យទេសចរណ៍នៅក្នុងស្រុក ស្របពេលដែលពូយុត្តិធួរ ក៍មានសេវាដើរកម្សាន្តនៅក្នុងស្រុកច្រើន ក្រៅពីលក់សំបុត្រយន្តហោះ និង រៀបចំដំណើរកម្សាន្តក្រៅស្រុក។

នោះក៏ដើម្បីបំផុសអោយក្រុមហ៊ុនទេសចរណ៍មួយនេះ កាន់តែមានការគាំទ្រនៅក្នុងចំណោមអ្នកនិយមដើរកម្សាន្ត។ លោកឧកញ៉ា យ៉ន សេងហាន ថាហេតុផលតែមួយគត់ ដែលធ្វើអោយលោកឧកញ៉ា សម្រេចចិត្តចាប់ដៃជាមួយ ពូយុត្តិធួរ គឺដោយសារតែក្រុមហ៊ុននេះ មានសេវាកម្មល្អ ហើយមកពីលោកឧកញ៉ាចង់លើកទឹកចិត្តដល់ក្រុមហ៊ុនកូនខ្មែរមួយនេះ ទើបឈានដល់ MOU។

 លោក ឧត្តម​ យុត្តៈវង្ស​ នាយកក្រុមហ៊ុនទេសចរណ៍ពូយុត្តិធួរ បានចាត់ទុកការសហការរបស់ក្រុមហ៊ុនសេងហាន ថាបានរួមចំណែក និង បំផុស អោយវិស័យទេសចរណ៍ក្នុងស្រុក មានការរីកចំរើន ស្របពេលដែលក្រុមហ៊ុនក៏កំពុងពង្រីកសេវាកម្មដំណើរកម្សាន្តទាំងក្នុង និង ក្រៅប្រទេស ជាពិសេសគឺសេវាកម្មក្នុងស្រុក ដែលចំណាយតិចៗ ដើម្បីអោយពលរដ្ឋក្នុងស្រុកអាចដើរលម្ហែបាន ក៏ដូចជាជួយអោយតំបន់ទេសចរណ៍នៅកម្ពុជា ទទួលបានការចាប់អារម្មណ៍។ លោកថាសប្បាយចិត្តដែលក្រុមហ៊ុនសេងហាន បានក្លាយជាដៃគូ ហើយក្នុងពេលបន្តបន្ទាប់ អ្នកចង់បានសេវាដំណើរកម្សាន្ត ឬ ចង់អោយរៀបដំណើរកម្សាន្ត គឺគ្រាន់តែទាក់ទងតាមរយៈភ្នាក់ងារទាំងអស់ របស់ក្រុមហ៊ុនសេងហាន ក៏បានដូចគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here