ក្នុងគម្រោងដឹកនាំដៃគូសហការ និង អ្នកជំនួញខ្មែររហូតដល់ជាង១០រូប អោយទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ កញ្ញា នេះ លោកស្រី គ្រុយ រដ្ឋា បានចាត់ទុកថា គឺជាជំហានថ្មីមួយ ដែលលោកស្រីអាចមានលទ្ធភាពដឹកដៃកូនខ្មែររហូតដល់ជាង១០រូប អោយទៅឃើញដោយផ្ទាល់ ដល់កន្លែងរោងចក្រ និង ទៅទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ខណៈដែលដំណើរទស្សនកិច្ចនៅជប៉ុនជាទ្រង់ទ្រាយធំមួយនេះ ក្រុមហ៊ុនម៉ានីហនខេមបូឌា របស់លោកស្រី បានចំណាយអស់ជាច្រើនម៉ឺនដុល្លារ។

លោកស្រីថា ហេតុផលគឺមានតែមួយគត់ ចង់អោយអតិថិជន និង ដៃគូសហការរបស់ខ្លួន បានទៅឃើញដោយផ្ទាល់នៅបរិយាកាសនៅក្នុងរោងចក្រ ក្រោយទទួលបានភ្លើងខៀវពីខាងរោងចក្រ និង ចង់អោយអ្នកជំនួញខ្មែរ ដែលសុទ្ធតែជាដៃគូរបស់ក្រុមហ៊ុន បានទទួលនូវបទពិសោធន៍នៅទីនោះ។ ជាពិតបើតាមតែលោកស្រី កំពុងតែពរពោះពិបាកដើរឆ្ងាយ គឺលោកស្រីមិនត្រូវដឹកនាំដំណើរទស្សនកិច្ចនេះឡើយ ប៉ុន្តែមកពីមិនចង់អោយដៃគូសហការ និង អតិថិជនខកបំណង ទើបលោកស្រី និង ស្វាមី នៅតែរៀបចំកម្មវិធីនេះឡើយ។

លោកស្រីថា សប្បាយចិត្តដែលដំណើរទស្សនកិច្ចនេះ មានសុទ្ធតែម្ចាស់ជំនួញធំៗ ដែលជាដៃគូសហការចូលរួម ហើយក្នុងនោះអតិថិជន និង អ្នកជម្ងឺដែលប្រើប្រាស់ម៉ាហូ ហើយបានឈ្នះរង្វាន់ដំណើរកម្សាន្ត ក៏បានរួមដំណើរច្រើនរូបផងដែរ ទើបលោកស្រីយល់ថា នេះគឺជាជោគជ័យមួយរបស់ ក្រុមហ៊ុនម៉ានីហនខេមបូឌា ដែលកាលពីមុន គ្រាន់តែនាំចូលផលិតផលសុខភាពម៉ាហូ យកមកចែកចាយជាទ្រង់ទ្រាយធម្មតាៗនោះ។ លោកស្រីគម្រោងក៏នឹងនាំចូលផលិតផលថ្មីៗ មកពីរោងចក្រជប៉ុនដោយផ្ទាល់ផ្សេងទៀតផងដែរ ដើម្បីចែកការងារអោយកូនខ្មែរ និង ដើម្បីអោយកូនខ្មែរ បានប្រើប្រាស់ផលិតផលសុទ្ធៗមកពីជប៉ុន ដែលមានគុណប្រយោជន៍ខ្ពស់។

LEAVE A REPLY

Please enter your comment!
Please enter your name here