នាថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនម៉ានីហនខេមបូឌា នឹងដល់ថ្ងៃដឹកនាំម្ចាស់អាជីវកម្ម និង ក្រុមការងារមួយចំនួន ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនហើយ បន្ទាប់ពីម្ចាស់រោងចក្រ និង អ្នកជំនួញមួយចំនួននៅក្នុងប្រទេសជប៉ុន អញ្ជើញលោកស្រី គ្រុយ រដ្ឋា ដែលជាអ្នកនាំចូលផលិតផលម៉ាហូ មកពីប្រទេសជប៉ុន អោយដឹកនាំអ្នកជំនួញខ្មែរ ទៅបំពេញទស្សនកិច្ច។ ក្នុងចំណោមជាង១០រូប ដែលត្រូវបានលោកស្រី គ្រុយ រដ្ឋា ម្ចាស់ក្រុមហ៊ុន ម៉ានីហនខេមបូឌា ផ្ដល់ឱកាសអោយចូលរួម ក៏មានលោកស្រី វិន ច័ន្ទបូភ័ក្ត្រ ម្ចាស់គម្រោង Bopheak Kulen Home ដែលជាអ្នកជំនួញស្រីល្បីឈ្មោះមួយរូបផងដែរ។
លោកស្រី វិន ច័ន្ទបូភ័ក្ត្រ បានលើកឡើងថា ហេតុផលដែលលោកស្រី ត្រូវបានលោកស្រីគ្រុយ រដ្ឋា អញ្ជើញក្នុងដំណើរទៅកាន់ប្រទេសជប៉ុននេះ គឺដោយសារតែកាលពីមុន លោកស្រីគឺអតិថិជនរបស់ផលិតផលម៉ាហូ ដែលជាផលិតផលសុខភាពនាំចូល ដោយក្រុមហ៊ុនម៉ាហូ ហើយក្រោយមកលោកស្រី ក៏បានប្រែខ្លួនជាដៃគូសហការជាមួយក្រុមហ៊ុន ដែលមានន័យថា នៅក្នុងអាជីវកម្មចរាចរលក់ផលិតផលម៉ាហូ ក៏មានលោកស្រីជាដៃគូផងដែរ ដែលមានន័យថា ក្រៅពីជាអ្នកប្រើប្រាស់ ក្រុមហ៊ុនពៅបូភ័ក្ត្រគូលែនហូម ក៏ជាអ្នកចែកចាយ។
លោកស្រីថា ដំណើរចេញទៅជប៉ុននេះ លោកស្រីនឹងចាកចេញពីកម្ពុជា នៅរសៀលថ្ងៃទី៥ កញ្ញា ហើយបំពេញបេសកកម្មនៅក្នុងប្រទេសជប៉ុនរហូតដល់ថ្ងៃទី៩ ទើបត្រលប់មកវិញ។ ក្នុងដំណើរចេញទៅជប៉ុននេះ លោកស្រីគម្រោងនឹងមើលដោយផ្ទាល់ នៅទីតាំងរោងចក្រ ដែលផលិតផលិតផលម៉ាហូ ដើម្បីឈានទៅនាំចូលផលិតផលណាមួយ វាយលុកទីផ្សារអនឡាញផ្នែកសុខភាព និង គម្រោងជជែកពិភាក្សា ជាមួយម្ចាស់ជំនួញមួយចំនួន ដើម្បីទាក់ទាញអ្នកវិនិយោគទាំងនោះ អោយមកបណ្ដាក់ទុននៅកម្ពុជា និង ពង្រីកសក្កានុពលគម្រោងដីលម្ហែ ផ្ទះលម្ហែជើងភ្នំគូលែន Pov Bopheak Kulen Home អោយកាន់តែសក្កានុពល ក្នុងក្រសែភ្នែកជនជាតិជប៉ុន ដែលចង់បានការសហការវិនិយោគ នៅកម្ពុជា។ ក្នុងនោះ លោកស្រីក៏នឹងត្រៀមខ្លួននាំយកនូវទម្រង់សំលៀកបំពាក់បែបខ្មែរខ្លះ ទៅបង្ហាញក្នុងដំណើរទៅបំពេញបេសកកម្មនៅជប៉ុននោះផងដែរ ដើម្បីអោយជនជាតិជប៉ុន កាន់តែស្គាល់ថា អ្វីទៅជាអត្តសញ្ញាណរបស់ជនជាតិខ្មែរ។