នាថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៤នេះ កូនខ្មែរដែលចម្រុះដោយអតីតបវរកញ្ញា សិល្បករ កូនស្រីផលិតករ អ្នកជំនួញ និង ដៃគូសហការរបស់ផលិតផលម៉ាហូ ចំនួន២៣នាក់ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសជប៉ុន ក្រោមការដឹកនាំរបស់ លោកស្រី គ្រុយ រដ្ឋា អគ្គនាយិកាក្រុមហ៊ុន ម៉ានីហន ខេមបូឌា និង លោក ហូវ សុផានាថ ស្ថានិកក្រុមហ៊ុមម៉ានីហន ខេមបូឌា ទៅបំពេញទស្សនកិច្ច និង ទៅផ្សព្វផ្សាយវប្បធម៌។ នេះជាដំណើរទស្សនកិច្ចប្រចាំឆ្នាំ របស់ក្រុមហ៊ុន ដែលបាននាំចូលផលិតផលម៉ាហូ មកពីជប៉ុន ដែលក្រុមហ៊ុនមួយនេះ បានដឹកនាំដៃគូសហការ និង អ្នកប្រើប្រាស់ អោយទៅដល់រោងចក្រ ដើម្បីអោយបានទទួលបទពិសោធន៍ថ្មី ក្នុងដំណើរទស្សនកិច្ច។
លោកស្រី គ្រុយ រដ្ឋា ដែលជាអ្នកទទួលបានការអញ្ជើញពីដៃគូជប៉ុន និង ជាអ្នកដឹកនាំកូនខ្មែរ អោយទៅបំពេញទស្សនកិច្ច បានចាត់ទុកថា នេះគឺជាដំណើរស្វែងយល់ពីរោងចក្រដែលផ្គត់ផ្គង់ផលិតផលម៉ាហូនៅជប៉ុនដ៏សំខាន់ ហើយក៏ជាការចូលរួមពាំនាំនូវទម្រង់សំលៀកបំពាក់ និង អត្តសញ្ញាណខ្មែរ ដ៏ល្អ ដើម្បីទៅផ្សព្វផ្សាយ នៅក្នុងប្រទេសជប៉ុនផងដែរ។
អ្វីដែលលោកស្រីសប្បាយចិត្ត គឺគម្រោងឆ្នាំ បានចូលរួមដោយ លោកស្រី ម៉ន ថារ័ត្ន អគ្គនាយិកាមជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic ដែលជាអតីតបវរកញ្ញា. លោកស្រី វិន ច័ន្ទបូភ័ក្ត្រ ម្ចាស់គម្រោង Pov Bopheak Kulen Home ដែលជាកូនស្រីផលិតករ លោកវិន សៃ . លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និងចាងហ្វាងសារព័ត៌មានផ្ទះតារា. លោក រុន ណាកូ ពិធីករ ជាសិល្បករ និង ដៃគូសំខាន់ៗ ដែលសុទ្ធតែបានរួមចំណែកក្នុងការនាំយកសំលៀកបំពាក់បែបទម្រង់សិល្បៈខ្មែរ យកទៅបង្ហាញ និង ទៅផ្សព្វផ្សាយពីសកម្មភាពនៅប្រទេសជប៉ុននោះយកមកចែកចាយ។
លោកស្រីថា អ្នករួមដំណើរជាមួយក្រុមហ៊ុនឆ្នាំនេះ សុទ្ធតែជាបុគ្គលដែលមានសក្កានុពលនៅលើបណ្ដាញសង្គម ដូច្នេះហើយ ទើបលោកស្រីចាត់ទុកថា ដំណើរទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនឆ្នាំនេះ ពិសេសជាងឆ្នាំកន្លងទៅ។