យោងតាមផុស្ទ័រ ដែលបានបង្ហោះ តារាល្បីៗដែលគេស្គាល់ថាគឺជា តារាTik Tok ពិធីការិនី និង Influencer មិនតិចឡើយ នឹងត្រៀមខ្លួនធ្វើរឿងមួយភ្ញាក់ផ្អើលជាមួយប៉ាអយ អតីតគូស្នេហ៍ម៉ាដាមដា និង ម្ចាស់ក្រុមហ៊ុន ប្រេនសោភាវតី នៅថ្ងៃទី២២ កញ្ញា នេះ ដោយគម្រោងដែលកំពុងធ្វើអោយគេចាប់អារម្មណ៍នេះ ក៏ជាផែនការធំមួយ ក្រោយពីថៅកែប្រេនសោភាវតី បានក្លាយជាដៃគូសហការរបស់ប៉ាអយផងដែរ។

នេះគឺជាវេទិកាផ្សាយផ្ទាល់ រវាងតារាល្បីៗ និង ប៉ាអយ ដែលរៀបចំដោយម្ចាស់ប្រេនសោភាវតី ដែលកម្មវិធី Live ដែលគេរំពឹងថា នឹងផ្ទុះកក្រើកនេះ ក៏នឹងផ្ដល់ឱកាសអោយម្ចាស់អាជីវកម្មផ្សេងៗ បានក្លាយជាអ្នកតំណាងផ្ដាច់មុខ លើផលិតផលថ្មី ដែលប៉ាអយ និង ម្ចាស់ប្រេនសោភាវតី នឹងសម្រេចចិត្តនាំមកកម្ពុជានាពេលខាងមុខផងដែរ។

មានការរំពឹងថា វត្តមានតារាល្បីៗ ដែលបានបង្ហាញនៅក្នុង Poster កាន់តែធ្វើអោយប៉ាអយផ្ទុះការចាប់អារម្មណ៍ ហើយក្រោយវេទិកា Live ដែលប្រមូលផ្ដុំដោយតារាល្បីៗនេះ គេជឿថា ប៉ាអយ និង ម្ចាស់ប្រេនសោភាវតី គឺពិតជាធ្វើអោយរញ្ជួយទីផ្សារអនឡាញកាន់តែខ្លាំង ជាមួយតំណាងចែកចាយ ដែលគេជឿថា មានជាច្រើននឹងក្លាយជាដៃគូសហការ។

LEAVE A REPLY

Please enter your comment!
Please enter your name here