តាំងពីថ្ងៃទី១១ តុលា ឆ្នាំ២០២៤ ក្រុមហ៊ុន The Strong Winner ដែលជាក្រុមហ៊ុនលក់វីតាមីន និង ផលិតផលសុខភាពនៅកម្ពុជា បានដឹកនាំសមាជិកប្រមាណជិត២០០នាក់ ដើម្បីប្រារព្ធខួប៨ឆ្នាំរបស់ក្រុមហ៊ុន នៅប៉ាតាយ៉ា ប្រទេសថៃ។ នៅថ្ងៃទី១ ក៏មានពិធីជប់លៀង ចាប់រង្វាន់ និង ដំណើរកម្សាន្តផងដែរ ខណៈដែលថ្ងៃទី២ នឹងគ្រោងរៀបចំពិធីប្រគល់ពានជូនអ្នកឆ្នើមធំមួយ នៅទីក្រុងបាងកក។
លោក Kittikorn Choopaew ជា Upline ប្រចាំក្រុមហ៊ុន បានលើកឡើងថា បងប្អូនខ្មែរប្រមាណជិត២០០នាក់ ដែលបានមកដល់ប្រទសថៃនេះ គឺសុទ្ធតែជាដៃគូសហការ ជាតំណាងចែកចាយ និង ជាអ្នកប្រើប្រាស់ផលិតផលផ្ទាល់ ហើយទទួលឱកាសឈ្នះរង្វាន់ដំណើរកម្សាន្ត និង ខ្លះបានទិញផលិតផលគ្រប់តាមគោលការណ៍ ទើបអាចចូលរួមក្នុងព្រឹត្តិការណ៍នេះ។
អ្នកឆ្នើមប្រចាំក្រុមហ៊ុន ក៏នឹងទទួលពានឆ្នើម និង រង្វាន់ជាច្រើនសរុបជាង១លានបាត ស្មើនឹងជាង៣ម៉ឺនដុល្លារផងដែរ ដើម្បីជាការអបអរខួប៨ឆ្នាំរបស់ក្រុមហ៊ុន។ ក្នុងនោះ ក៏នឹងមានសកម្មភាពជប់លៀងលើទូក និង ដំណើរកម្សាន្តនៅបាងកក មុនត្រលប់មកកម្ពុជាវិញផងដែរ។ លោកថា ផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនមានច្រើន តែផលិតផលដែលលក់ដាច់ខ្លាំង គឺវីតាមីនព្យាបាលទឹកនោមផ្អែម ទើបធ្វើអោយក្រុមហ៊ុន The Strong Winner ផ្ទុះការគាំទ្រនៅកម្ពុជា។