ដើម្បីជាការអបអរដល់ឱកាសបុណ្យអ៊ុំទូក បណ្ដែតប្រទីប និង សំពះប្រាក់ខែខាងមុខនេះ គម្រោងដីលម្ហែកាយដ៏មានសក្កានុពលនៅជើងភ្នំគូលែន ពៅបូភ័ក្ត្រ គូលែនហូម នឹងសម្រេចថែមជូនរបងជុំវិញដីយ៉ាងស្រស់ស្អាត ដោយគ្រាន់តែអតិថិជន បង់លុយផ្ដាច់។ នេះជាការបន្ថែមជូនសម្រាប់អ្នកដែលកក់ទិញផ្ទះ ឬ ទិញដីក្នុងគម្រោងលម្ហែកាយក្នុងគម្រោង Pov Bopheak Kulen Home ដោយអតិថិជន ក៏នឹងទទួលបានប្លង់រឹងភ្លាមៗ និង សិទ្ធិរស់នៅ សាងសង់ផ្ទះលម្ហែកាយភ្លាមៗផងដែរ។ អ្វីដែលកាន់តែពិសេស គឺអ្នកកក់ទិញដីលម្ហែ ឬ ផ្ទះលម្ហែនៅក្នុងពេលនេះ ក៏នឹងទទួលបានការបញ្ចុះតម្លៃផងដែរ ដើម្បីជាកាដូអោយអ្នកចង់បានដីលម្ហែកាយ នៅជាប់ភ្នំគូលែន មានលទ្ធភាពទិញដីឡូតិ៍ សម្រាប់សាងសង់ផ្ទះលម្ហែ តាមក្ដីប្រាថ្នា។

លោកស្រី វិន ច័ន្ទបូភ័ក្ត្រ អគ្គនាយិកាគម្រោង Pov Bopheak Kulen Home បានថ្លែងប្រាប់ថា នៅក្នុងរយៈពេលនេះ គម្រោងទាំងមូល ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកជំនួញ និង ភ្ញៀវជាតិ-អន្តរជាតិ ទៅស្នាក់នៅលម្ហែកាយយ៉ាងច្រើន ចាប់តាំងពីគម្រោងលក់ដ៏លម្ហែដ៏ធំមួយនេះ រៀបចំបង្កើតជាកន្លែងបោះតង់ និង ជាកន្លែងសម្រាប់លម្ហែទស្សនាថ្ងៃលិច និង ថ្ងៃរះពីខ្នងភ្នំគូលែន។ ជាមួយនឹងការចង់ផ្ដល់ឱកាសអោយចង់បានទីតាំងដ៏ល្អនៅក្នុងគម្រោងនេះ អោយមានលទ្ធភាពកាន់តែច្រើនផង ទើបលោកស្រីសុខចិត្តផ្ដល់ជូនប្រូម៉ូហ្សិនបញ្ចុះតម្លៃ ហ្វ្រីកាត់ប្លង់រឹង និង ហ្វ្រីធ្វើរបងបែបដីលម្ហែជូនមួយស្អាត សម្រាប់អ្នកបង់ផ្ដាច់ភ្លាមៗ។

សម្រាប់អ្នកចង់បានដីលម្ហែ ហើយខ្វះលទ្ធភាពបង់ដំណាក់កាល ឬ បង់ផ្ដាច់ ក៏អាចបង់រំលោះត្រឹមតែជាង១០០ដុល្លារ ក្នុងមួយខែផងដែរ ស្របពេលដែលដីលម្ហែក្នុងគម្រោងនេះ ក៏ផ្ទុះការគាំទ្រ ក្រោយម្ចាស់គម្រោងកែច្នៃជារីស៊តសម្រាប់បោះតង់ និង កម្សាន្តមើលអ័ព្ទខ្នងភ្នំគូលែន។ បច្ចុប្បន្នគម្រោង Pov Bopheak Kulen Home កាន់តែមានការអភិវឌ្ឍន៍ ហើយម្ចាស់ដីភាគច្រើន ក៏បានសាងសង់ជាផ្ទះលម្ហែទុកស្នាក់នៅ និង ទុកជួលកាន់តែច្រើនផងដែរ ទើបតម្រូវការដីលម្ហែក្នុងគម្រោងនេះ កាន់តែពេញនិយម។


LEAVE A REPLY

Please enter your comment!
Please enter your name here