លើកនេះសមាជិកកូនភ្លោះ របស់ ហនណឺ (HONOR) គឺ (ហនណឺ អ៊ិច ប្រាំប៊ី ស៊េរី) HONOR X5b series ដែលមានតម្លៃត្រឹមតែ 79$ និង 89$ ប៉ុន្តែមានសមត្ថភាពក្បាលតាន់ ដូចគ្នាទៅហ្នឹងបងប្រុស អ៊ិចប្រាំមួយប៊ី (X6b) ដែរ។ ដែលបង្ហាញថា ហនណឺ (HONOR) គ្រប់ត្រកូលគឺពិតជាមាន សមត្ថភាពពិសេសតាន់គ្រប់ស៊េរីតែម្តង។
 
អតិថិជនចាប់អារម្មណ៍ អាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 09 មករា 2025 នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេស។

HONOR X5b (ហនណឺ អ៊ិច ប្រាំប៊ី) និង HONOR X5b Plus (ហនណឺ អ៊ិច ប្រាំប៊ីផ្លាស់) មិនត្រឹមតែមានរហ័ស្សនាម កូនភ្លោះអេក្រង់តាន់ប៉ុណ្ណោះទេ ថែមទាំងត្រូវបានក្រុមហ៊ុនសម្រិតសម្រាងបំពាក់នូវបច្ចេកវិទ្យាទំនើបៗ និង លក្ខណៈពិសេសៗ សម្បូរបែបរួមមាន៖
 
1. បំពាក់នូវបន្ទៈឈីប អឹម ឌី ធី ជី ៣៦(MDTG36 ) ប្រតិបត្តិការដោយប្រព័ន្ធ អូ អេស (OS) បច្ចេកវិទ្យាចុងក្រោយផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ រលូនឥតទាក់ជាមួយនឹង រ៉េមទំហំធំ 8ជី និង អង្គផ្ទុកទិន្នន័យ២ជម្រើសគឺ 64ជី និង 128ជី។

2. មានបំពាក់មកជាមួយនឹង ម៉ាជីក ខេបសូល(Magic Capsule) ដែលអាចបង្ហាញនូវកម្មវិធីលាក់អេក្រង់បានយ៉ាងទំនើបដូចទៅហ្នឹងទូរស័ព្ទតម្លៃថ្លៃៗដូចគ្នា
3. កាមេរ៉ាទំហំធំ 50មេហ្គាភិកស៊ែល អាចថតរូបភាពបានយ៉ាងពេញចិត្ត និងវីដេអូកម្រិត1080។
4. មានទំហំថ្មធំ សាកម្តងលេង 2ថ្ងៃកន្លះ 5200មីលីអំពែម៉ោង អ្នកលេង Facebook, TikTok ,និងមើល Youtube ម៉ាអែម ឥតបារម្ភរឿងអស់ថ្ម
5. មានមុខងារស្កេនមុខដោះសោរ សុវត្ថិភាពខ្ពស់ 100%។
6. បំពាក់មកជាមួយអេក្រង់ទំហំ 6.56អ៊ីញមានកម្រិតល្បឿនអូសបានដល់ទៅ 90ហឺតនិងអាចបើកបង្ហាញពន្លឺបានដល់ 450នីត
7. សេវាទូរសព្ទខ្លាំង ដូច្នេះអតិថិជនមិនថានៅទីក្រុង ទីប្រជុំជនកកកុញ ឬទីឆ្ងាយដាច់ស្រយាល ក៏លែងមានកង្វល់រឿងបញ្ហាទូរសព្ទអត់សេវាទៀតឡើយ។

និយាយជារួម សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់ទូរស័ព្ទចុចប៊ូតុង ទូរសព្ទមួយទឹក ឬក៏ អតិថិជនដែលចង់ឡើងស៊េរី ទូរសព្ទថ្មី គុណភាពខ្ពស់ ភ្ជាប់បច្ចេកវិទ្យាសម្បូរបែប មានការធានាត្រឹមត្រូវ ប៉ុន្តែមានតម្លៃល្អសមរម្យនោះគឺ ស្មានហ្វូនស៊េរីថ្មី កូនភ្លោះអេក្រង់តាន់
HONOR X5b (ហនណឺ អ៊ិច ប្រាំប៊ី) តម្លៃ 79$  និង HONOR X5b Plus (ហនណឺ អ៊ិច ប្រាំប៊ី ផ្លាស់) តម្លៃ 89$ ជាជម្រើសដ៏ល្អបំផុត ព្រោះមានរ៉េមធំទំហំ ថ្មកាន់បានយូរ សាកម្តងប្រើប្រាស់ 2ថ្ងៃកន្លះ ល្បឿនអេក្រង់រលូនឥតទាក់ 90ហឺត អាចចាប់សេវាបានខ្លាំង និង មាន មុខងារស្កេនមុខដោះសោរ សុវត្ថិភាពខ្ពស់ 100%
 

សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 09 មករា 2025



 

 
 

LEAVE A REPLY

Please enter your comment!
Please enter your name here