មិនត្រឹមតែបរិច្ចាគជួយដល់ជនពិការ ក្រុមកម្មករ និង ក្រុមតាតាស៊ីក្លូនោះទេ លោកស្រី ហង្ស សុវណ្ណារី ដែលគេស្គាល់ថាជាអ្នកស្នងរូបលោកតាដំបងដែក ក៏បានបរិច្ចាគជួយដល់សាលាមួយ ដែលមានសភាពខ្វះខាត និង បន្ទាប់ពីបានស្នើសុំជំនួយពីលោកតានោះផងដែរ។ លោក សុខ សុជាតិ ហៅ Lee Ta Shu និង ភរិយា បានដឹកនាំថវិក និង ជំនួយទាំងនោះរបស់លោកតាដំបងដែក ទៅដល់ទីតាំងដោយផ្ទាល់ ដោយតំណាងរបស់សាលា បានបង្ហាញពីការដឹងគុណចំពោះការបរិច្ចាគជួយដល់សាលារបស់ខ្លួននេះផង។

លោក សុខ សុជាតិ បានថ្លែងបញ្ជាក់ថា លោកបាននាំជំនួយទាំងនោះ យកទៅប្រគល់ជូន កាលពីថ្ងៃទី១០ កុម្ភៈ ដោយក្នុងពិធីនោះ ក៏មានពិធីសម្ពោធដាក់អោយប្រើប្រាស់ នូវសមិទ្ធផលដែលជួយនោះផង។ សមិទ្ធផលទាំងនោះរួមមាន ក្លោងទ្វារ​ និង ខឿនដងទង់ជាតិ​ ដោយក្នុងពិធីប្រគល់ថវិកាសាងសង់ក្លោងទ្វារ និង ខឿនដងទង់ជាតិ ជួយដល់សាលានោះ លោកតាដំបងដែក ក៏បានអោយលោក សុខ សុជាតិ ជាតំណាង ពាំនាំយកទៅនូវសំភារៈសិក្សាមួយចំនួន យកទៅប្រគល់ជូនដល់សិស្សានុសិស្សចំនួន150នាក់​ ដែលក្នុងនោះ80%ជាជនជាតិភាគតិចចារ៉ាយ និងកាចក់​ និង លោកគ្រូអ្នកគ្រូផងដែរ។ សាលាដែលទទួលអំណោយពីលោកតាដំបងដែកនេះ គឺអនុវិទ្យាញ៉ាង​ ស្ថិតនៅឃុំញ៉ាង​ ស្រុកអណ្តូងមាស​ ខេត្តរតនគិរី​។

LEAVE A REPLY

Please enter your comment!
Please enter your name here