មានការចាប់អារម្មណ៍ នូវឈុតសម្លៀកបំពាក់ខ្មែរ របស់តារាកម្ពុជាយើងល្បីឈ្មោះ ឌួងនហ្សូរីដា ដែលបានកាត់ច្នៃសាច់ហូលខ្មែរ ហើយរំលេចជាអក្សរខ្មែរក្រោមពាក្យ«អរគុណសន្តិភាព»៕ ការលើកមកបង្ហាញនេះបានធ្វើអោយ តារារួមក្រុម និងអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលហើយសរសើរដល់តួអង្គក្នុងចម្រៀង«ជីវិតក្មេងវត្ត»នេះពិតជាសមសួនការលើកតម្កើងតម្លៃជាតិខ្មែរ។

ដោយសារតែមានសន្តិភាព ទើបឌួង ហ្សូរីដា អាចបង្កើត របរប្រចាំ ចេញផ្លែផ្កាពីមួយទៅមួយបានយ៉ាងរលូនហើយ មានឱកាសភ្ជាប់ទំនាក់ទំនងការងាររហូតដល់ក្រៅប្រទេស។បែបនេះហើយទើបការគ្រង សម្លៀកបំពាក់មួយឈុតនេះ ហ្សូរីដា ហាក់មានស្នាមញញឹមដោយ ភាពរីករាយព្រោះក្នុងនាមជាកូនខ្មែរ តារាខ្មែរ ពិតជារីករាយដែលបានលើកយកអ្វីដែលមានប្រយោជន៍នៅក្នុងសង្គមបង្ហាញមហាជន ទាំងជាតិនិងអន្តរជាតិបានដឹង។ នាបណ្តាញសង្គមរបស់ហ្សូរីដា បានបង្ហោះពាក្យថា «🇰🇭សម្លៀកបំពាក់បុគ្គលម្នាក់ៗ ដែលបានស្លៀកពាក់នៅលើរាងកាយមិនត្រឹមតែបង្ហាញ នូវអត្តសញ្ញាណផ្ទាល់ខ្លួន ប្រៀបបាននឹងសំដីសជាតិ មាយាទសត្រកូលប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីអត្តសញ្ញាណជាតិខ្មែរនាសម័យកាលនីមួយៗផងដែរ។
🇰🇭ខ្មែរ ឬកម្ពុជា មានការស្លៀកពាក់ដ៏ថ្លៃថ្នូរនៅគ្រប់សម័យកាលដែលស្តែងឡើងដោយតថភាពពិតពីសំណាក់គ្រប់វណ្ណៈ ពីមួយជំនាន់ទៅមួយជំនាន់ នូវភាពសុភាពរាបសារទន់ភ្លន់ ដែលបានបែងចែកច្បាស់ទៅលើ ទម្រង់ ឬបែប ឬម៉ូត នៃសម្លៀកបំពាក់ទៅតាមក្រិតក្រមក្នុងកម្មវិធីផ្សេងៗដូចជា សម្លៀកបំពាក់មង្គលការ សម្លៀកបំពាក់ទៅវត្តអារ៉ាម សម្លៀកបំពាក់ចូលរួមពិធីបុណ្យសព និង សម្លៀកបំពាក់ចូលរួមពិធីនានាជាដើម ដែលបានប្រើប្រាស់ទៅតាមពេលវេលា និងកម្មវិធី ច្បាស់លាស់ ។

កំណាត់ដែលត្បាញដោយ សរសៃសូត្រ ជាស្នាដៃហត្ថកម្មនៃប្រជាជនខ្មែរត្រូវបានផ្តល់គុណតម្លៃ លើកតម្កើង និងអភិរក្ស ព្រមទាំងបន្តវេនពីជំនាន់មួយទៅជំនាន់មួយ ក្នុងការរំលេចនូវក្បាច់រចនាដ៏វិចិត្រ ដោយមានជាវល្លិ៍ ផ្កាភ្ញី សត្វនានាជាដើម ដែលឱ្យន័យជារួមថា គោម នោះឯង។
នាងខ្ញុំបានចាប់ផ្តើមជាច្រើនខែមកហើយនូវការពិភាក្សាជាមួយបងៗពូមីងតាយាយដែលជាម្ចាស់កីតម្បាញផ្ទាល់ដែលជាហត្ថករពោរពេញដោយហត្ថកោសល្យក្នុងការលើកកម្ពស់ និងបង្កប់នូវអត្តសញ្ញាណ គោមហូលខ្មែរ ឱ្យកាន់តែស្រស់ស្អាត និងជាទីពេញនិយម…..។
ព្យញ្ជនៈខ្មែរក៏ជាអត្តសញ្ញាណជាតិដ៏រឹងមាំមួយដែលយើងខ្ញុំទាំងអស់បាន រួមមតិក្នុងការបញ្ចូល និងចងជាគោមហូលដ៏ប្រណិតប្រចាំហាង ដាណាម៉ា កាត់ដេរ ដើម្បីផ្សព្វផ្សាយនូវអត្តសញ្ញាណដ៏ខ្ពង់ខ្ពស់នេះ។ អរគុណសន្តិភាព ដែលផ្តល់កំណើតទី២ដល់នាងខ្ញុំ ផ្តល់ឱកាសឱ្យនាងខ្ញុំបានបង្កើតនូវស្នាដៃទាំងនេះឡើង ហេតុដូច្នេះហើយ អរគុណសន្តិភាព ក៏ជាគោមហូលដ៏អទិភាពមួយដែលនាងខ្ញុំ ព្រមទាំងហត្ថករពោរពេញដោយហត្ថកោសល្យ អ្នកកីតម្បាញទាំងអស់មានមោទកភាពក្នុងការងារនេះ ដើម្បីផ្សព្វផ្សាយ លើកតម្កើង និងដឹងគុណចំពោះសន្តិភាពកម្ពុជា ឱ្យប្រចក្សចំពោះជនានុជនគ្រប់មជ្ឈដ្ឋាន។

ហូលដែលរំលេចឡើងដោយគោមអរគុណសន្តិភាពនេះមានតែនៅហាងកាត់ដេរដាណាម៉ាតែមួយគត់របស់នាង និងមុនដំបូងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឆ្លៀតក្នុងឱកាសនេះផងដែរ នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះការគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងរបស់នាងខ្ញុំ និងហត្ថករកីតម្បាញចំពោះ ហូលគោម អរគុណសន្តិភាពនេះ ។ នាងខ្ញុំកំពុងតែបន្តក្នុងការសូមឱ្យហត្ថករកីតម្បាញទាំងអស់បន្តត្បាញហូលគោម 🇰🇭អរគុណសន្តិភាព

LEAVE A REPLY

Please enter your comment!
Please enter your name here