កាលពីល្ងាចថ្ងៃទី១ មីនា ឆ្នាំ២០២៣ លោកស្រី ហង្ស សុវណ្ណារី សំបកស្នងលោកតាដំបងដែក បានប្រកាសស្វែងរកម្ចាស់អាក់ខោនឈ្មោះ Chea Dara បន្ទាប់ពីម្ចាស់អាក់ខោននេះ ចូល Comment ក្នុងវីដេអូលោកតាដំបងដែក ដោយប្រើពាក្យថា “មីថោក”។ លោកតាដំបងដែក បានទាំងប្រកាសថា អ្នកណាដែលអាចអោយក្រុមសមត្ថកិច្ចទៅស្វែងរកម្ចាស់អាក់ខោននេះឃើញ គឺលោកតានឹងផ្ដល់ប្រាក់រង្វាន់១ពាន់ដុល្លារទៀតផង។ លោកតាដំបងដែក បានប្រើអាក់ខោនឈ្មោះ Mis Ling Ling ដែលជាអាក់ខោនផ្លូវការមួយរបស់លោកថា “ជួយទាក់ទងឆែក ប្រហ្វាល់ក្មេងឈ្លើយ ម្នាក់នេះ ឈ្មោះ Chea Dara បានចូលមកខមមិន ជេលោកតា ក្នុងឡាយ ខាងបច្ចេវិឡា សូមជួយឆែករកមុខក្មេងឈ្លើយ នេះផង ។ បងប្អូនជួយស៊ែល ៗៗ ផង”។ លោកតាប្រកាសថា បើក្មេងនេះ មិនចេញមុខសុំទោសជាសាធារណៈនោះទេ នោះក្រុមសមត្ថកិច្ចនឹងមានវិធានការតបតាមបណ្ដឹងរបស់លោកតា ក្រោយពេលស្វែងរកទីតាំងស្នាក់នៅរបស់ឈ្មោះ Chea Dara នេះ ក្នុងពេលដ៏ខ្លី កុំអោយអ្នកលេងបណ្ដាញហ្វេសប៊ុកបែបនេះ បន្តរូបភាពអសីលធម៌ និង ធ្វើរឿងមិនល្អបែបនេះបន្តទៀត។ យ៉ាងណាមិញ ក្រោយការបង្ហោះនេះ គេមិនឃើញឈ្មោះ Chea Dara មានប្រតិកម្មតបតនៅឡើយទេ គិតត្រឹមយប់ថ្ងៃដែលបានបង្ហោះស្វែងរកនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here