លោក ព្រាប សុវត្ថិនិង មាស សុខសោភា ធ្លាប់ សាយភាយដោយចម្រៀង របស់ខ្លួនបានជាច្រើនបទ ដែលពោរពេញដោយការគាំទ្រ។ យ៉ាងណាមិញចាប់តាំងពីមក ជ្រកការងារនៅក្នុងផលិតកម្មថ្មីរៀងៗខ្លួនមក ឃើញថា តារាកំពូល២ដួងនេះ នៅមានការការលិបល ចម្រៀងខុសពីមុន។ សម្រាប់ឆ្នាំ២០២២ នេះ ហ្វេនៗ ដាក់ការរំពឹងថា អាចនឹង បង្ហាញបទចម្រៀងល្អៗឡើងវិញ។
អ្នកគាំទ្រព្រាប សុវត្ថិ នៅតែនិយមស្ដាប់បទចម្រៀងរបស់លោក នៅហង្សមាសច្រើន ជាង Galaxy ហើយការដែលលោក នៅបន្ដ ចាប់ដៃតែជាមួយតារាចម្រៀងតន់ ច័ន្ទសីម៉ា ម្នាក់ នោះធ្វើឲ្យអតីតតារាចម្រៀងហង្សមាសរូបនេះពិបាករក្សារលំនឹងបាន បន្ទាប់ ពីមាស សុខ សោភា និងពេជ្រ សោភា ដែលគេគិតថាជាដៃគូដ៍សាកសមជាមួយ លោកនោះប្រកែក ចូល ផលិតកម្មថ្មីនេះ។អ្វីដែលគូរឲ្យកត់សម្គាល់នោះព្រាប សុវត្ថិ វ័យ៤៧ឆ្នាំទៅហើយនៅមិន ទាន់ច្បាស់ថាក្នុងចំណោមកូន ប្រុសទាំង៣របស់លោកគឺ សុវត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ នោះតើម្នាក់ណានឹងអាចស្នងលោកបាននាថ្ងៃអនាគត?
កំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលត្រូវបានគេផ្គូផ្គងថាមានរលកក្រោយកំពុង តាម បោក បក់ជិត១០ឆ្នាំមកហើយ គឺ លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ នោះកន្លងមកធ្លាប់មាន ការលើក ឡើងថារយៈ៥ឆ្នាំមកនេះតារាទាំងពីរហាក់ មាន ការ ប្រកួតប្រជែងគ្នាខ្លាំងក្លា រហូ ត ដល់ តម្លៃខ្លួនតារាទាំង២ត្រដមត្រសងគ្នាទៀតផងទើបធ្វើ ឲ្យពិបាកបែងចែកថាមួយណាខ្លាំង ឬ ខ្សោ យជាង។ បើមាស សុខសោភា វិញចាប់តាំងពី ងាកខ្លួនរកសុី ខាងផលិតផល សម្រស់ធម្មជាតិ មកឃើញថា បានព្រលែង ចម្រៀងចោលច្រើន ។ទើបតែដើមឆ្នាំ២០២២ នេះ សោភាហាក់សម្រុងច្រៀងឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here