កាលពីពេលថ្មីៗនៅលើផេកផ្លូវការណ៍របសឭស្ថាប័ន Miss Global Cambodia បានបង្ហោះនូវរូបភាពរបស់ បេក្ខភាពដែលជាប់នៅក្នុងវគ្គជម្រុះដំបូងជាបន្តបន្ទាប់។ ក្នុងនោះបេក្ខនារី គង់ ស្រីពៅ ហៅ Roza ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន និង អ្នកគាំទ្រវិស័យបវរកញ្ញាជាថ្មីម្ដងទៀតបន្ទាប់ពីបានដឹងនូវសមត្ថភាពមួយចំនួនពីមុនមកនៅក្នុងវិស័យសិល្បៈ។

ក្រៅពីមានសមត្ថភាពក្នុងការដើរម៉ូដ បេក្ខនារី គង់ ស្រីពៅ ហៅ Mss Roza ក៏ត្រូវបានទស្សនិកជនស្គាល់នាងជាច្រើនតាមរយៈការសម្ដែងរឿងទាំងភាគខ្នាតតូច និង ខ្នាតធំ រួមទាំងរឿងកុនផងដែរនោះ កញ្ញាក៏ត្រូវបានសម្អាងការ ឬ ហាងសម្លៀកបំពាក់មួយចំនួនហៅទៅថតប្រូម៉ូត និង ថតផ្សាយពានិជ្ជកម្មមិនស្ងាត់ទីផ្សានោះឡើយ។ មិនតែប៉ុណ្នោះកញ្ញាក៏ធ្លាប់ជាបេក្ខភាព និង ជាម្ចាស់ជ័យលាភីមួយរូបនៅក្នុងកម្មវិធី Cambodia supermodel កាលពីប៉ុន្មានឆ្នាំកន្លងទៅ។

ហើយការត្រឡប់មកកាន់វិស័យបវរកញ្ញាលើឆាក Miss Global នេះផងដែរ ទស្សនិកជនមួយចំនួនក៏បានសង្កេតថា កញ្ញាក៏អាចនឹងមានឱកាសឈានទៅកាន់វគ្គកំពូលៗ ឬ អាចជាអ្នកដណ្ដើមមកុដក៏ថាបាន យោងតាមរូបសម្រស់កម្ពស់ស្តង់ដារ រួមទាំងបទពិសោធន៍ និង ភាពជឿជាក់ដែលនាងមាន។

យ៉ាងណានេះគ្រាន់តែជាការប៉ាន់ស្មានទុកមុនរបស់អ្នកគាំទ្រ ខណៈបច្ចុប្បន្ននេះស្ថាប័ន Miss Global Cambodia ក៏កំពុងតែបន្តបង្ហោះរូបបេក្ខភាពជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមផ្លូវការណ៍របស់ខ្លួន និង កំពុងសង្កេតបន្តថា តើមានជើងខ្លាំងរូបណានឹងមកប៉ះគ្នានៅលើឆាកមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here