វីដេអូថ្មីមួយ ដែលបង្ហាញពីការលះបង់ និង ប្រឹងប្រែងរបស់ ព្រះព្រហ្ម វិជ្ជានី សុវណ្ណមុនីរ៉េត ក្នុងកិច្ចការខិតខំប្រឹងប្រែងលើគម្រោងសាងសង់ទីសក្ការះអាស្រមមហានាគ និង ព្រះម៉ែធរណី បានធ្វើអោយមានការចាប់អារម្មណ៍ចំពោះការលះបង់របស់ព្រះតេជគុណរូបនេះ កាន់តែខ្លាំង ដោយសារតែក្នុងវីដេអូនេះ គឺស្ដែងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ ប្រកបដោយការប្រឹងប្រែងខ្ពស់របស់ពរះអង្គ។ វីដេអូដែលទើបបង្ហោះនោះ គឺជា វិដេអូ បទចម្រៀងបង្ហាញពីទីសក្ការៈបូជា ដែលក្នងវីដេអូ គឺគេអាចមើលឃើញពីរចនាបទសំណង់ និង រូបបដិមា ដែលគ្រាន់តែបានឃើញហើយ ក៏អាចដឹងថា ព្រះអង្គប្រឹងណាស់ ប្រសិនបើសមិទ្ធផលដ៏ថ្លៃថ្លានៅក្នុងព្រះពុទ្ធសាសនានោះ លេចចេញរូបរាង។ អ្នកទស្សនាមិចទេ មានការស្លុងអារម្មណ៍ និងចាត់ទុកថា ព្រះតេជគុណពោពេញដោយឆន្ទៈខ្ពស់ ក្នុងស្ថាបនា ជាពិសេសគឺព្រះពុទ្ធបរិស័ទដែលស្រលាញ់ព្រះពុទ្ធសាសនាតែម្ដង។
យោងតាមបញ្ជាក់ គឺដោយសារតែ មានបញ្ហាមារមួយចំនួន ទើបជាហេតុធ្វើអោយព្រះអង្គខកខានក្នុងការសាងសង់ទីសក្ការៈបូជា មហានាគ និងព្រះម៉ែធរណី មួយលើកជាពីរលើក ខណៈដែលគម្រោងដែលបានបង្កើតឡើងគឺរំសាយមិនក្រោម៣លើកទេ ដោយសារតែមានបញ្ហាខ្លះដែលព្រះអង្គមិនអាចមានសង្ឃដីកាបាន តែត្រូវគេដឹងថា ធ្វើអោយគម្រោងត្រូវលុប និង លើកចុងក្រោយមុននេះ គឺឈានដល់ការប្ដូរទីតាំងសាងសង់ជាដើម។ យ៉ាងណាមិញ ព្រះតេជគុណនៅតែមានចិត្តជ្រះថ្លា និង បន្តពុះពារ ដោយគេឃើញបន្តសកម្មភាពគូសប្លង់ និង ស្វែងរកមូលនិធិយ៉ាងលំបាកទាំងយប់ទាំងថ្ងៃ ដើម្បីសម្រេចគោលដៅ។ រូបភាពនៅក្នុងវីដេអូ បង្ហាញយ៉ាងច្បាស់ថា គម្រោងមួយនេះ ត្រូវតែលេចឡើង១០០ភាគរយ បើទោះជាមានការរំខាន រាប់ទាំងការរំខានពីជម្ងឺកូវីត១៩ នៅក្នុងពេលនេះជាដើម។

វីដេអូគំរូ ដែលបានបង្ហាញឡើងក៏ស្ដែងពីភាពអច្ឆរិយរបស់អាស្រមមហានាគ និង ព្រះម៉ែធរណី ដែលទម្រាំតែចេញគម្រោងដូចដែលឃើញនៅក្នុងវីដេអូនេះ ក៏មានន័យថា ព្រះព្រហ្ម នី សុវណ្ណមុន្នីរ៉េត ប្រឹងទាំងថ្ងៃទាំងយប់ ក្នុងការគិតគូរផងដែរ ខណៈដែលទីសក្ការៈនេះ ក្រោយពេលសាងសងរួច គឺនឹងក្លាយជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនាជារួម ដើម្បីអោយបងប្អូនខ្មែរគ្រប់ទិសទី បានគោរពបូជា និង សុំសេចក្ដីសុខសប្បាយ។

អ្នកលេងហ្វេសបុក បានលើកឡើងថា ពិតជាមានការភ្ញាក់ផ្អើលដែលព្រះអង្គមាន ការប្រកាសអំពាវនាវម្តងហើយម្តងទៀត ដើម្បីស្នើ អោយមានការបរិច្ចានូវថវិកាមួយចំនួន ជួយដល់ការកសាងនូវសមិទ្ឋិផលមួយនេះ ដែលខុសពីពេលមុនៗគេដឹងថា ព្រះអង្គជាអ្នកមានឥទ្ឋិពលក្នុងការ ប្រមែប្រមូល នូវថវិកាពីពុទ្ឋបរិស័ទ ជាពិសេសពីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដោយមិនពឹងផ្អែករាល់គម្រោងណាមួយនោះ។ ព្រះអង្គ ត្រូវគេស្គាល់ច្រើនមកហើយ ថាជាព្រះសង្ឃដែលមានលទ្ធភាពខ្លាំង ក្នុងជួយដល់ការងារមនុស្សធម៌ផ្សេងៗ បូករួមទាំងលទ្ធភាពក្នុងការកសាងសមិទ្ឋិផលធំៗនៅក្នុងវិស័យព្រះពុទ្ឋសាសនាផង។ ជាមួយការប្រកាស របស់ព្រះអង្គ ធ្វើអោយគេមើលឃើញថា ព្រះអង្គពិតជាជួបឧបសគ្គក្នងការសាងសង់ ព្រមជាមួយនឹងឧបសគ្គផ្សេងផង។ គេនៅតែឃើញព្រះអង្គ បន្តសកម្មភាពប្រកូកប្រកាស
ដោយស្នើអោយពុទ្ឋបរិស័ទនានាជួយចាប់មគ្គផល តាមរយៈលេខ ០១៧ ៦០ ៩៩៩៩ ០១១ ៩៩៩៩ ២៥ ម្ដងជាពីរដងនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here